ជាតិ
ឱកាស​របស់​និស្សិត​កម្ពុជា​ក្នុងការ​ប្រជែង​យក​អាហារូបករណ៍​សិក្សា​នៅ​ហុង​គ្រី​
19, Jan 2017 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បណ្ឌិត  បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​Non-degree Programme ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ហុង​គ្រី​។ អាហារូបករណ៍​នេះ​ផ្ដល់​ឲ្យ​និស្សិត​កម្ពុជា  ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ហុង​គ្រី​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ស្ដីពី​អាហា​រូប​ករ​ណ៌​ថ្នាក់បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​Non-degree Programme  ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ហុង​គ្រី​។  អាហារូបករណ៍​នេះ ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ហុង​គ្រី បាន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា នៅតាម​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​ហុង​គ្រី ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧​។​

​សម្រាប់​លក្ខខណ្ឌ​នៃ​ការចូលរួម​កម្មវិធី​អាហារូបករណ៍​ខាងលើ បេក្ខជន​ទាំងអស់ ត្រូវ​មក​ចុះឈ្មោះ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អាគារ​លេខ​៨០ មហាវិថី​ព្រះ​នរោត្តម (​ស្ថិតនៅ​ទីស្ដីការក្រសួង​អប់រំ​) ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០១៧​។ បន្ថែម​លើ​នេះ បេក្ខជន​ក៏​អាចដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាញ តាមរយៈ​គេហទំព័រ www.stipendiumhungaricum.hu ឲ្យ​បាន​មុន​ថ្ងៃទី​០៥ ខែមីនា លេខ​ទូរ​សព្ទ​ទំនាក់ទំនង ០២៣ ៧២៤ ៨៧៤​។​

​ជាមួយគ្នានេះ ប្រភេទ​នៃ​អាហារូបករណ៍​រួមមាន ថ្នាក់បណ្ឌិត មាន​រយៈពេល​សិក្សា ០៤​ឆ្នាំ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ រយៈពេល​សិក្សា​ពី ១៨​ខែ ដល់​០២​ឆ្នាំ​។ ចំពោះ​ថ្នាក់​បរិញ្ញាបត្រ មាន​រយៈពេល​សិក្សា​ពី​០២​ឆ្នាំ ដល់​០៤​ឆ្នាំ និង​Non-degree Programme  មាន​រយៈពេល​ពី​០៦​ខែ ដល់​០១​ឆ្នាំ​។​

​គួររម្លឹកថា សាធារណរដ្ឋ​ហុង​គ្រី និង​រ៉ាប់រង​ថ្លៃបង់​ការសិក្សា ផ្ដល់ប្រាក់​អាហារូបករណ៍​ប្រចាំខែ​សម្រាប់​ផ្គត់ផ្គង់​ការរស់នៅ ផ្ដល់​ការ​ស្នាក់នៅ និង​រ៉ាប់រង​សេវា​សុខភាព​ផងដែរ​។ ប៉ុន្តែ​សម្រាប់​សំបុត្រ​យន្តហោះ​ទៅ​មកជា​បន្ទុក​របស់​បេក្ខជន​៕


Tag:
 ​អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com