ជាតិ
សុវត្តិភាព ចរាចរណ៍
«​មហន្តរាយ​គ្រួសារ ដោយ​ពិសា​រគ្រឿង​ស្រវឹង​ពេល​បើកបរ​»
19, Jan 2017 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយ​ស្ព​ត​អប់រំ​លើកដំបូង​របស់​ខ្លួន ក្នុងចំណោម​ស្ព​ត​អប់រំ​ចំនួន​១០ អំពី​គ្រោះថ្នាក់​ចរាចរណ៍​។ ស្ព​ត​វីដេអូ​អប់រំ​លើកទីមួយ​នេះ មាន​ចំណងជើង​ថា​«​មហន្តរាយ​គ្រួសារ ដោយ​ពិសា​រគ្រឿង​ស្រវឹង​ពេល​បើកបរ​»​។ ស្ព​ត​អប់រំ ដែលមាន​ការចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ពលរដ្ឋ​អំពី​បច្ច័យ​នៃ​គ្រោះថ្នាក់​ចរាចរន៍ ក្នុង​គោលដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​មធ្យោបាយ​អប់រំ​ឱ្យ​កាន់តែ​ល្អប្រសើរ​និង​ប្រសិទ្ធភាព​ក្នុង​ទម្រង់​ជា​"​ការកម្សាន្ត​បែប​អប់រំ​"​។



​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៦ កន្លងមក មាន​ចំនួន​៣៧០០​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៧១៧​នាក់ និង​របួស​៦៦០៧​នាក់ ដែល​ក្នុងនោះ​របួសធ្ងន់​មាន​៥៩​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ដែល​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ ។ របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៤៤​ភាគរយ មិន​ប្រកាន់​ស្តាំ​១២​ភាគរយ ស្រវឹង​១២​ភាគរយ មិន​គោរព​សិទ្ធិ​៩​ភាគរយ វ៉ា​ជែង​១២​ភាគរយ បត់​៧​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ និង​ងងុយដេក​២​ភាគរយ​។ ហើយ​ក្នុងចំណោម​អ្នកស្លាប់​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ដែលមាន​ចំនួន​១២៧៤​នាក់ ស្មើ​៧៤​ភាគរយ​៕

​ទស្សនា​ឃ្លី​ប​ដូចខាងក្រោម​៖




Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com