ជាតិ
លោក សួន វិសាល នឹង​ទទួល​តំណែង​ប្រធាន​មេធាវី ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​
19, Jan 2017 , 10:21 am        
រូបភាព
រូបពីគេហទំព័រនៃគណៈមេធាវី
រូបពីគេហទំព័រនៃគណៈមេធាវី
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ការផ្ទេរ​តំណែង​ប្រធាន​គណៈមេធាវី​ជា​ផ្លូវការ នឹង​ប្រព្រឹត្តទៅ នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ​។


 
​លោក សួន វិសាល ប្រធាន​គណៈមេធាវី​ថ្មី ដែល​ទើបនឹង​ជាប់ឆ្នោត​កាលពី​ប៉ុន្មាន​ខែ​មុន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មេធាវី​ទូទាំងប្រទេស​កម្ពុជា នឹងចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង​នេះ​។ 
 
​បើតាម​សេចក្តីជូនដំណឹង​ពី​គណៈមេធាវី ពិធី​ផ្ទេរតំណែង​ខាងលើ ក៏​នឹងមាន​ការចែក​វិញ្ញាបនបត្រ​ខាង​វិជ្ជាជីវៈ​មេធាវី​ផងដែរ​។ 
 
​សូមបញ្ជាក់ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ លោក សួន វិសាល ដែលជា​មេធាវី​ចាស់វស្សា​មួយរូប ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណៈមេធាវី សម្រាប់​អាណត្តិ​ទី​១១ ជំនួស លោក ប៊ុន ហុន ដែល​បាន​កាន់តំណែង​នេះ អស់​ចំនួន​ពីរ​អាណត្តិ​ជាប់​គ្នា​មក​នោះ​៕

Tag:
 គណៈមេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com