អត្ថបទពាណិជ្ជកម្ម
The Pizza Company បើកសម្ពោធ សាខា​ភ្នំពេញ​ថ្មី ជាមួយនឹង​កម្ម​វី​ធី​ពិសេសៗ​ជាច្រើន​ក្នុងថ្ងៃនេះ​
19, Jan 2017 , 10:45 am        
រូបភាព
ដឹ ភី​ហ្សា ខម​ផេ​នី ភ្នំពេញ​ថ្មី ជា​សាខា​ថ្មី​ទី ២៤ បើកសម្ពោធ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ នេះ​។

​ក្នុងឱកាស​បើកសម្ពោធ​ហាង​ថ្មី​នេះ ដឹ ភី​ហ្សា ខម​ផេ​នី នឹងមាន​កម្មវិធី​ពិសេសៗ​ជូន​ដល់​អតិថិជន​ទាំងអស់​ដូចជា​៖ ការប្រកួត​ហ្គេម​ទទួលបាន​រង្វាន់​ដ៏​អស្ចារ្យ ការសំដែង​ក្បាច់​រាំ​ពី​ក្រុម​រាំ​ល្បីៗ និង​សៀក​ពិ​សសៗ ការបំភ្លឺ​ភ្លើង​ដ៏​ស្រស់ស្អាត​និង​សកម្ម​ភាពសប្បាយ​ជាច្រើន​ទៀត​ជូន​ដល់​អតិថិជន​ទាំងអស់​។​

​ការ​សម្ភោ​ធ​សាខា​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ខាងជើង​មហាវិថី សហព័ន្ធរុស្ស៊ី ចំងាយ ១៥០០ ម៉ែត្រ​។ គួរបញ្ជាក់​ផងដែរ​ថា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ភ្នំពេញ​ថ្មី ជា​ភោជនីយដ្ឋាន​បែប​ភូមិគ្រឹះ​ថ្មី​ទី​៤ ហើយ ក្នុងចំណោម​ហាង​នៃ ដឹ ភី​ហ្សា ខម​ផេ​នី​។​សម្រាប់​សាខា​ថ្មី​នេះ​ធ្វើអោយ​អតិថិជន​កាន់តែ​ងាយស្រួល​ក្នុងការ​ស្វែងរក​ភោជនីយដ្ឋាន​ដែល​ជាទី​ទុកចិត្ត​បំផុត ទាំង​គុណភាព​និង​សេវាកម្ម​ល្អ​។ អតិថិជន​អាច​គយគន់​ទេសភាព​ដ៏​រស់​រវើក កន្លែង​ក្មេង​លេង គួបផ្សំ​នឹង​សួនច្បារ រួម​ថែមទាំង​ទឹកធ្លាក់​យ៉ាង​ស្រស់ស្អាត​ថ្លា​ទៀតផង​។ ចំនុច​ពិសេស​ទៀត​នោះ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ភ្នំពេញ​ថ្មី នេះ​ក៏មាន​កន្លែង​សម្រាប់​កុមារ​លេង​កម្សាន្ត និង​ចំណត​យានយន្ដ​ដ៏​ធំ​ទូលាយ​ផងដែរ​។​

​បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៤​ហាង​ហើយ ដែល​គ្របដណ្តប់​នៅក្នុង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ខេត្តបាត់ដំបង និង ក្រុង​ប៉ោយប៉ែត​។ អ្វីដែល​រឹតតែ​ពិសេស​នោះ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី​នឹង​ពង្រីក​សាខា​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៧​ខាងមុខនេះ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ទទួលទាន​រស​ជាតិ​ដ៏​ពិសេស​ឈ្ងុយឆ្ងាញ់ ផ្សំ​ជាមួយនឹង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​របស់ ដឹ ភី​ហ្សា ខម​ផេ​នី ដោយសារ​តែមាន​សាខា​កាន់តែ​ច្រើនឡើងៗ និង​នៅ​ជិត​ផ្ទះ​របស់​អតិថិជន​បំផុត​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com