កីឡាជាតិ
ជាតិ
ព្រៃវែង​, សៀមរាប​បង្ហាញ​ភាពខ្លាំង​ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់​សម្តេច ហ៊ុន សែន​
19, Jan 2017 , 3:21 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ (Hun Sen Cup 2017) បានចាប់ផ្តើម​ដំណើរការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ម្សិលមិញ​។ ការប្រកួត​ដែល​ធ្វើឡើង​នៅលើ​ទីលាន​៤​ផ្សេងគ្នា​ក្នុងនោះ​ក្រុមបាល់ទាត់​របស់​ខេត្តព្រៃវែង និង​សៀមរាប ហាក់ដូច​បានបង្ហាញ​ភាពខ្លាំង​ក្នុង​ថ្ងៃ​បើកឆាក​។



​ក្នុងជំនួប​វគ្គ​ជម្រុះ​បឋម​តាម​ពូ​ល​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ កាលពី​ម្សិលមិញ ក្រុម​ម្ចាស់ផ្ទះ​ព្រៃវែង​ដែល​ស្ថិតនៅក្នុង​ពូ​ល B ទទួលបាន​៣​ពិន្ទុ​ក្នុង​ថ្ងៃ​បើកឆាក បន្ទាប់ពី​យកឈ្នះ​ខេត្តកណ្តាល ៧-៣ នៅលើ​ទឹកដី​របស់ខ្លួន​។ ចំណែក​ខេត្តសៀមរាប​ដែល​ឈរ​ក្នុង​ពូ​ល C ក៏​ទទួលបាន​៣​ពិន្ទុ​ផងដែរ ក្រោយ​យកឈ្នះ​ខេត្តព្រះវិហារ ៣-១ នៅលើ​ទឹកដី​របស់ខ្លួន​ដូចគ្នា​។​

​ពូ​ល C ដដែល​ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់ធំ​បាន​រង​ការខកចិត្ត​ក្នុង​ថ្ងៃ​បើកឆាក ក្រោយ​ក្រុម​នេះ​រង​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​៣​ពិន្ទុ​នៅលើ​ទឹកដី​របស់ខ្លួន​។ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ប៉ៃលិន​ដែល​ស្ថិតនៅក្នុង​ពូ​ល D បាន​ត្រឹម​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ក្រោយ​ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ០-០៕ 

​លទ្ធផល​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​១៨ ខែមករា
- ពូ​ល B៖ ខេត្តព្រៃវែង ៧-៣ ខេត្តកណ្តាល នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​
- ពូ​ល C៖ ខេត្តកំពង់ធំ ០-១ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
- ពូ​ល C៖ ខេត្តសៀមរាប ៣-១ ខេត្តព្រះវិហារ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
- ពូ​ល D៖ ខេត្តកំពង់ឆ្នាំង ០-០ ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  សៀមរាប​
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com