ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្ពានបណ្តែតទឹកនៅអង្គរអាចផ្ទុកមនុស្សជាង៦ពាន់នាក់ក្នុងពេលតែមួយ
19, Jan 2017 ,
7:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ស្ពានបណ្តែតទឹកនៅកសិណអង្គរវត្ត កំពុងដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ ស្ពានបណ្តែតទឹកនេះគឺសង់ឡើងដើម្បីជំនួសចរាចរណ៍ស្ពានហាលខាងលិចអង្គរ ដែលគ្រោងបិទការដ្ឋានដើម្បីជួសជុល។ តាមអ្នកបច្ចេកទេស ស្ពានបណ្តែតទឹកនេះអាចផ្ទុកមនុស្សបានជាង៦ពាន់ក្នុងពេលតែមួយ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ពានអណ្តែតទឹកដែលសង់ពីពោងបណ្តែតនេះ គឺប្រើបច្ចេកទេសសុទ្ធសាធពីប្រទេសកាណាដា។ ស្ពាននេះគ្រោងប្រើជំនួសស្ពានហាលខាងលិច ដែលគ្រោងធ្វើការជួសជុលរយៈពេលពី៤ទៅ៥ឆ្នាំ។
លោក គឹមឡេង បានបញ្ជាក់ទៀតថា៖« មុននឹងសង់ស្ពានបណ្តែតទឹកនេះឡើង គឺមានការពិភាក្សាគ្នាអំពីជម្រើសជាច្រើន ដែលអ្នកខ្លះថា ចង់ប្រើប្រដឹសធ្វើពីឫស្សី តែវាមានអាយុកាលតិច ក្នុងនោះក្នុងមួយឆ្នាំត្រូវរើចេញវិញ។ ចុងក្រោយ យើងសម្រេចថាយកបច្ចេកទេសនេះ ព្រោះយើងមិនចាំបាច់បុកគ្រឹះនោះដែរ»។
ពោងទឹកដែលច្នៃពីជ័រ Polyethylene នេះ មានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ទឹកក្នុងកសិណអង្គរទេ។ វាមានលក្ខណៈគ្រើម មិនរអិល និងមានផ្ទុកខ្យល់នៅក្នុងនោះផងដែរ។ ស្ពាននេះអាចផ្ទុកចំនួនមនុស្សរហូតដល់ទៅ ៦៣៧១នាក់ក្នុងពេលតែមួយ។ យ៉ាងណា លោក គឹមឡេង បានបញ្ជាក់ថា តាមលក្ខណៈស្ថាបត្យកម្មគេអនុញ្ញាតឲ្យក្នុងមួយម៉ែត្រការ៉េ ផ្ទុកមនុស្សបានតែ២នាក់ប៉ុណ្ណោះ។
ដូចបានបញ្ជាក់មកហើយថា ស្ពានបណ្តែតទឹកនេះ សង់ឡើងដើម្បីជំនួសចរាចរណ៍ស្ពានហាល ដែលគ្រោងបិទនាពេលខាងមុខ។ ស្ពានបណ្តែតទឹក នឹងប្រើជំនួសចរាចរណ៍ស្ពានហាលរយៈពេល៤ទៅ៥ឆ្នាំ ហើយវានឹងត្រូវរុះរើចេញវិញ។ យ៉ាងណា អ្នកជំនាញថា វាអាចនឹងត្រូវរក្សាទុក ក្នុងករណីចាំបាច់ណាមួយ។
តាមពិតទៅ ការប្រើប្រាស់ស្ពានបណ្តែតនៅលើរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ មិនមែនទើបតែកើតឡើងនាពេលនេះទេ។ តាមការសិក្សាស្រាវជ្រាវពីអ្នកបុរាណវិទូ បានបញ្ជាក់ថា វាមានប្រើតាំងសម័យបុរាណមកម្លេះ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានពន្យល់ថា គេបានឃើញភស្តុតាងមួយចំនួននៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មា។ ផ្ទាំងគំនូរនោះបង្ហាញថា បុព្វបុរសយើងធ្លាប់បានសង់ស្ពានបណ្តែតទឹកដើម្បីចម្លងទ័ពដំរី និងកងពលសេនា។ ស្ពានបណ្តែតនោះសង់ពីឫស្សី ភ្ជាប់ជាបាច់ៗ ហើយក្រងប្រទាក់គ្នាជាជួរ ចងភ្ជាប់ជាមួយខ្សែពួរពីលើ និងពីខាងក្រោម រាយទទឹងទន្លេ ហើយប្រហែលមានក្រាលក្តារ ឬបន្ទះឫស្សីពីលើ ដែលអាចធ្វើចរាចរពីលើបានងាយស្រួល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ពានអណ្តែតទឹក
ស្ពានហាល
អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម