អន្តរជាតិ
មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ការវាយប្រហារ​ពី​ផ្ទាំង​ទឹកកក​ក្នុង​សណ្ឋាគារ​តូច​មួយ​នៅ​អ៊ីតាលី​
19, Jan 2017 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ប្រមាណ​៣០​នាក់ ត្រូវបាន​រាយការណ៍​ថា​អាច​ស្លាប់​ដោយសារ​ការបាក់​ផ្ទាំង​ទឹកកក​ក្នុង​តំបន់​លេង​ស្គី នៃ​សណ្ឋាគារ​តូច​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី នា​ថ្ងៃ​ព្រហស្បតិ៍​។ បណ្តាញ​ព័ត៌មាន​អ៊ីតាលី បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​។​



​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​រកឃើញថា ស្លាប់​នៅក្នុង​សណ្ឋាគារ Rogopiano ដែល​ស្ថិតនៅលើ​ភ្នំ Gran Sasso ក្រុង Farindola តំបន់ Abruzzo ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីតាលី​។ បើតាម BBC ជនរងគ្រោះ​មាន​អ្នកទេសចរ​យ៉ាងហោចណាស់​២០​នាក់ និង​បុគ្គលិក​សណ្ឋាគារ​៧​នាក់​។

​គ្រោះថ្នាក់​បានកើត​ឡើង​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​ក្នុង​តំបន់ Abruzzo​។ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំមុន តំបន់​ដដែល​នេះ ក៏​ធ្លាប់​រងគ្រោះ​រញ្ជួយ​ដី​ផងដែរ ដោយពេល​នោះ មនុស្ស​២៩៨​នាក់ បាន​ស្លាប់​៕


© រក្សាសិទ្ធិដោយ thmeythmey.com