ព័ត៍មានសុខភាព
សុខភាព៖ ដឹង​អត់ថា បុរស​ដែល​បាន​លិឍ​ជា​លើកដំបូង​ហេតុអ្វី​ឆាប់​បញ្ចប់​ការរួម​ភេទ​លឿន​ម្លេះ​?
19, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្នុងនាម​ជា​បុរស​ដូចគ្នា ខ្ញុំ​សូម​ហែកកេរ្តិ៍​ខ្លួនឯង​បន្តិច​ទៅ​ចុះ​។ ធម្មតា​លើកដំបូង​ដែល​អ្នក​បាន​រួមភេទ វា​អាចជា​ពេលវេលា​មួយ​មាន​ភាព​តក់ស្លុត​ខ្លាំងណាស់ ព្រោះថា​សម្រាប់​បុរស គឺ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​អនុវត្ត​លើ​រឿងនេះ ដូច្នេះ សម្រាប់​ការរួម​ភេទ​ជា​លើកដំបូង គឺ​ដឹងថា​ចៀស​មិន​ផុតពី​ការ​ឆាប់​ចេញ​ទឹកកាម និង​បញ្ចប់​ការរួម​ភេទ​ណាស់ ហើយ​វា​ពិតជា​ប៉ះពាល់​ដល់​ខាង​ស្រី​ខ្លាំង​ណាស់ដែរ​ហើយ​។

ចង់ដឹងថា ហេតុអ្វី​បានជា​អញ្ចឹង​នោះទេ​? វា​ក៏​ព្រោះតែ​ហេតុផល​ពីរ​ចំណុច​ខាងក្រោម​នេះឯង​៖
 
​ឆាប់​ចេញ​ទឹកកាម​ពេក​
​ពេលខ្លះ សម្ពាធ​នៃ​ការ​រួមភេទ​សម្រាប់​ពេលវេលា​ដំបូង​បំផុត អាច​នឹងធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​នៃ​ការឡើង​រឹង​របស់​លិង្គ ឬ​ឆាប់​ចេញ​ទឹកកាម​តែម្តង​។ បញ្ហា​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ដោយសារតែ​របៀប​ដែល​អ្នក​យល់ថា ការរួម​ភេទ​មាន​លក្ខណៈ​ខ្លាំងក្លា​ពេក​សម្រាប់​ពេលវេលា​ដំបូង​បែបនេះ​។ បើសិនជា​អ្នក​ពិតជា​ឆាប់​ចេញ​ទឹកកាម​ពេក​បែបនេះ ក៏​មិនបាច់​បារម្ភ​ដែរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​បទពិសោធន៍​នៅ​ថ្ងៃក្រោយ ហើយ​រាងកាយ​នឹង​កែប្រែ​ស្ថានភាព​នេះ​ដោយ​ខ្លួនឯង​ជាមិនខាន​។ 
 
​លិង្គ​មិន​ព្រម​ឡើង​រឹង​សោះ​
​បញ្ហា​មួយ​ផ្សេងទៀត ដែល​អ្នក​អាច​ប្រឈមមុខ​ដែរនោះ​គឺ ភាព​ខ្សោយ​របស់​លិង្គ ឬ​លិង្គ​មិន​ព្រម​ឡើង​រឹង​តែម្តង​។ រឿងនេះ​ភាគច្រើន​កើតឡើង​ដោយសារតែ​សម្ពាធ​ខាង​ផ្នែក​ចិត្តសាស្ត្រ​សម្រាប់​ពេលវេលា​ជា​លើកដំបូង​របស់​អ្នក​តែម្តង ហើយ​អ្នក​ក៏​មិនបាច់​បារម្ភ​ដែរ ព្រោះ​វា​នឹង​ដោះស្រាយ​វិញ​ដោយ​ខ្លួនឯង​ទេ​។ យ៉ាងណាមិញ បើសិន​វា​នៅតែ​បន្តទៀត យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ ព្រោះ​វា​អាចជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​បេះដូង​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com