Thmey Thmey
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


សង្ក្រាន្ត​ឆ្នាំម្សាញ់​ចូលដល់​វេលា​ម៉ោង២ និង១២នាទី​រំលង​អា​ធ្រា​ត
អត្ថបទ : អ៊ឹង ចំរើន       April-13-2013, 11:21 am         1003
រូបភាព
ផ្លែល្វា ឬផ្លែឧទុម្ពរ តម្លៃ​១៥០០០រៀល​ក្នុងមួយគីឡូក្រាម នៅផ្សារបឹងកេងកង
ផ្លែល្វា ឬផ្លែឧទុម្ពរ តម្លៃ​១៥០០០រៀល​ក្នុងមួយគីឡូក្រាម នៅផ្សារបឹងកេងកង
យោងតាម​សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំម្សាញ់ បញ្ច​ស័ក របស់លោក អ៊ឹម បុរិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ សង្ក្រាន្ត​ឆ្នាំម្សាញ់ បញ្ច​ស័ក នឹង​ចូល​មកដល់​វេលា​ម៉ោង២ និង១២នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៣ ត្រូវ​នឹង​ថ្ងៃ៤ កើត ខែចេត្រ ពុទ្ធសករាជ ២៥៥៧ ។
   

តាម​ក្បួនតម្រា ពិធី​ចូលឆ្នាំថ្មី​ដែល​ចំ​នៅ​ថ្ងៃអាទិត្យ គឺជា​តួនាទី​របស់​ទេពធីតា ព្រះនាម ធុ​ង្សៈ​ទេវី បុត្រី​ទី១ នៃ​កបិល​មហាព្រហ្ម ក្នុងចំណោម​បុត្រី​ទាំង៧ ។  

សម្រាប់​ព្រះ​នាង ធុ​ង្សៈ​ទេវី ដែលជា​មគ្គនាយិកា​ប្រចាំឆ្នាំ​ម្សាញ់ ចំណុច​ដែល​ត្រូវ​កត់សម្គាល់​រួមមាន៖ -

អម្ពរ (សំពត់​ស្លៀកពាក់​តាក់តែងខ្លួន)៖ ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ទទឹម ទ្រង់​ពាក់​កែវ​បទុមរាគ (កែវ​មណី​សម្បុរ​ក្រហម ត្បូង​ទទឹម ត្បូង​បទុមរាគ)។    -

អាវុធ៖ ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​កងចក្រ ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​ស័ង្ខ ទ្រង់​ផ្ទុំ​បិទ​ព្រះ​នេត្រ។   -

ពាហនៈ ៖ គ្រុឌ (សត្វ​សសេះ)   -

ភក្សាហារ (ចំណីអាហារ)៖ សោយ​ផ្លែ​ឧទុម្ពរ ដូច្នេះ​ឆ្នាំនេះ​គួរ​រក​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) ដើម្បី​ដាក់​ទទួល​ទេវតា៕          
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានចម្រុះ
7 hrs - 518
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី​១៦ មករា​នេះ បាន​ព្រលះ​មី​យ៉ាន់​ម៉ា​ជាថ្មី​ក្នុង​វេទិកា​ប្រទេស​ឥស្លាម​លើ​បញ្ហា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ថែមទាំង​ទទូច​ឲ្យ​ប្រទេស​ឥស្លាម​ចូលរួម​គ្នា​ដើម្បី​បញ្ចប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​នោះ​។ នេះ គឺ​សេចក្តីថ្លែងការណ៍​មិន​ពេញចិត្ត​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ធ្វើ​ឡើងជា​លើក​ទី​ពីរ​ហើយ​ទៅ​មិត្ត​អាស៊ាន​មី​យ៉ាន់​ម៉ា​នោះ​។
9 hrs - 27163
​លោក ជួន សុវណ្ណ បាន​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដដែលៗ ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​។  ក្រៅពី​ព្រមាន​បែបនេះ លោក ជួន សុវណ្ណ ក៏​រំឭក​មន្ត្រី​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសង​ដែរ​។​
9 hrs - 3998
​ប្រធានាធិបតី​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ផ្តែរ​ផ្តាំ​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​ធ្លាប់​បំពេញការងារ​អស់​រយៈពេល ៨​ឆ្នាំកន្លងមក​ជា​លើកចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មករា​។លោក​បាន​ថ្លែងអំណរគុណ និង​ប្រាប់​អ្នកសារព័ត៌មាន​ទាំងនោះ​ថា ពួកគេ​បានធ្វើ​ឲ្យ​គ្រប់យ៉ាង​ប្រសើរឡើង ហើយ​ប្រជាជន​និង​ប្រជាធិបតេយ្យ​អាមេរិក​មិនអាច​ខ្វះ​ពួកគេ​បានឡើយ​។ លោក​បាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​បន្តធ្វើ​កិច្ចការ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​អាមេរិក​ដើរទៅ​មុខ​ហើយ​លោក​ធានាថា គ្រប់យ៉ាង​នឹង​ល្អប្រសើរ​នៅពេល​ខាងមុខ​។
9 hrs - 945
​ភ្នំពេញ​៖ អង្គការ​Global Witness បាន​លើកឡើងថា អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សម្តី​របស់​អង្គការ Global Witness ថា ជាការ​ញុះញង់​អន្តរជាតិ ដើម្បី​បំផ្លាញ​សេចក្ដីសុខ​ប្រទេស​កម្ពុជា ។
10 hrs - 573
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ជាថ្មី​ម្តងទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​នៃ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​វី​ថី​មួយ​» ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក ឌើ​ទើ​តេ ក៏រ​ពឹង​ថា​នឹង​អាច​ជួប​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង​ជាថ្មីទៀត​ផងដែរ​។

19 Jan 2017