Thmey Thmey
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


គ្រោះទឹកជំនន់​នៅ​ប្រទេស​ចិន​បានសម្លាប់​មនុស្ស​ជាង​១០០នាក់​ហើយ
អត្ថបទ : អ៊ីសា រ៉ហានី       August-20-2013, 4:23 pm         190
រូបភាព
គ្រោះទឹកជំនន់​នៅ​ប្រទេស​ចិន​ភាគ​ខាងជើង និង​ភាគខាងត្បូង បាន​ស្រក់​ទៅវិញ​ហើយ ប៉ុន្តែ​ទឹក ជំនន់​ដែល​បណ្តាលមកពី​ទឹកភ្លៀង​មួយ​នេះ បានសម្លាប់​ពលរដ្ឋ​ចិន​ចំនួន១០៧នាក់។ នេះ​បើ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ។

បណ្តា​ខេត្ត​ភាគ​ឦសាន​ចំនួន៣របស់​ចិន ដែល​បាន​រងគ្រោះ​ទឹកជំនន់​ខ្លាំងក្លា​ជាងគេ ក្នុងនោះ​រួមមាន ខេត្ត Heilongjiang ខេត្ត Jilin និង​ខេត្ត Liaoning  ដែល​បានសម្លាប់​ប្រជាជន ចំនួន៨៥នាក់ និង​បាត់​ខ្លួន​ប្រមាណ​១០០​នាក់​ផ្សេងទៀត។

ស៊ិន​ហួរ បាន​បន្ត​ដកស្រង់​សម្តី​របស់​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ចិន ដែល​បាន​ថ្លែងថា ប្រជាជន​ជិត៣៨លាន​នាក់ ដែល​ស្ថិតក្នុង​ខេត្ត៣ខាងលើ បាន​រង​ផលប៉ះពាល់ ដោយសារ​ទឹក ជំនន់។ ដីស្រែ ដំណាំ​ប្រជាពលរដ្ឋ​ប្រមាណ៧៨៧,០០០ ហិកតា​ទៀត ត្រូវបាន​ទឹកជំនន់​លាប ត្របាក់​ទាំងស្រុង។

អាជ្ញាធរ​បាន​ហៅ​គ្រោះទឹកជំនន់​នៅ​តំបន់​ខាងលើនេះ​ថា ជា​អ្វីដែល​អាក្រក់​បំផុត ដែល​ប្រជាជន​ខ្លួន​មិន​ធ្លាប់​ជួប អំឡុងពេល៥០ឆ្នាំ​ចុង​ក្រោយនេះ។

កាលពី​សប្តាហ៍​មុន ប្រទេស​ចិន​ដែលជា​ប្រទេស​ដែល​ឧស្សាហ៍​ជួប​ព្យុះ​ច្រើនជាងគេ​មួយ​នេះ បាន​ប៉ះទង្គិច​នឹង​ព្យុះ​ម្យ៉ាង​ឈ្មោះថា UTOR ដែល​បានសម្លាប់​ប្រជាជន​ចំនួន២២នាក់ ក្នុង​ខេត្ត ភាគខាងត្បូង។ ឥទ្ធិពល​នៃ​ព្យុះ UTORនេះដែរ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន ខូចខាត​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ប្រមាណ៨,៦ពាន់​លាន​យន់ និង​ស្មើ​ជា​ទឹកប្រាក់ ១,៤ពាន់​លាន​ដុល្លារ សហរដ្ឋ អាមេរិក៕

   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានចម្រុះ
7 hrs - 518
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី​១៦ មករា​នេះ បាន​ព្រលះ​មី​យ៉ាន់​ម៉ា​ជាថ្មី​ក្នុង​វេទិកា​ប្រទេស​ឥស្លាម​លើ​បញ្ហា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ថែមទាំង​ទទូច​ឲ្យ​ប្រទេស​ឥស្លាម​ចូលរួម​គ្នា​ដើម្បី​បញ្ចប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​នោះ​។ នេះ គឺ​សេចក្តីថ្លែងការណ៍​មិន​ពេញចិត្ត​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ធ្វើ​ឡើងជា​លើក​ទី​ពីរ​ហើយ​ទៅ​មិត្ត​អាស៊ាន​មី​យ៉ាន់​ម៉ា​នោះ​។
9 hrs - 27147
​លោក ជួន សុវណ្ណ បាន​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដដែលៗ ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​។  ក្រៅពី​ព្រមាន​បែបនេះ លោក ជួន សុវណ្ណ ក៏​រំឭក​មន្ត្រី​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសង​ដែរ​។​
9 hrs - 3997
​ប្រធានាធិបតី​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ផ្តែរ​ផ្តាំ​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​ធ្លាប់​បំពេញការងារ​អស់​រយៈពេល ៨​ឆ្នាំកន្លងមក​ជា​លើកចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មករា​។លោក​បាន​ថ្លែងអំណរគុណ និង​ប្រាប់​អ្នកសារព័ត៌មាន​ទាំងនោះ​ថា ពួកគេ​បានធ្វើ​ឲ្យ​គ្រប់យ៉ាង​ប្រសើរឡើង ហើយ​ប្រជាជន​និង​ប្រជាធិបតេយ្យ​អាមេរិក​មិនអាច​ខ្វះ​ពួកគេ​បានឡើយ​។ លោក​បាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​បន្តធ្វើ​កិច្ចការ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​អាមេរិក​ដើរទៅ​មុខ​ហើយ​លោក​ធានាថា គ្រប់យ៉ាង​នឹង​ល្អប្រសើរ​នៅពេល​ខាងមុខ​។
9 hrs - 945
​ភ្នំពេញ​៖ អង្គការ​Global Witness បាន​លើកឡើងថា អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សម្តី​របស់​អង្គការ Global Witness ថា ជាការ​ញុះញង់​អន្តរជាតិ ដើម្បី​បំផ្លាញ​សេចក្ដីសុខ​ប្រទេស​កម្ពុជា ។
10 hrs - 573
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ជាថ្មី​ម្តងទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​នៃ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​វី​ថី​មួយ​» ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក ឌើ​ទើ​តេ ក៏រ​ពឹង​ថា​នឹង​អាច​ជួប​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង​ជាថ្មីទៀត​ផងដែរ​។

19 Jan 2017