លោក វេ​ង សាខុន​៖ «​ល្ពៅ​» របស់​អ្នក​ព្រះវិហារ​កំពុងមាន​ទីផ្សា​រ​!
ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន​៖ «​ល្ពៅ​» របស់​អ្នក​ព្រះវិហារ​កំពុងមាន​ទីផ្សា​រ​!
11, Jun 2019 , 5:43 pm        
រូបភាព
ល្ពៅខេត្តព្រះវិហារ។ ប្រភពរូបបានពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ល្ពៅខេត្តព្រះវិហារ។ ប្រភពរូបបានពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ប្រជាកសិករ​ខេត្តព្រះវិហារ​សប្បាយចិត្ត​ក្នុងការ​ប្រមូល​ផល​ល្ពៅ​ជា​មធ្យម​បាន​២៥​តោន​ក្នុង​ផ្ទៃដី​ហិកតា ជាមួយ​តម្លៃ​២៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើ​យោងតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។​

 
​លោក វេ​ង សាខុន បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ​ថា ល្ពៅ​នៅ​ព្រះវិហារ​លក់បាន​តម្លៃ​ថ្លៃ​ល្អ និង​មាន​ទិន្នផល​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ផ្ទៃដី​ដាំ​ដុះ​ល្ពៅ​ជិត ២០០០​ហិកតា​។ 


 
​ដូចជា​ការលើកឡើងរ​បស់​លោក​រដ្ឋមន្ត្រី​ផងដែរ លោក ព្រំ ផល ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ​ថា ទិន្នផល​ល្ពៅ​ដែល​ប្រជាកសិករ​ប្រមូលបាន​ភាគច្រើន​ដឹកយក​ទៅ​ប្រទេស​ព្រំដែន​ប្រទេស​ថៃ​។ បើ​មិន​ដឹក​យកទៅលក់​ដោយផ្ទាល់​ទេ​ក៏មាន​ឈ្មួញ​នៅ​ព្រំដែន​មក​ទិញ​ល្ពៅ​ដល់​ចម្ការ​របស់​ប្រជាកសិករ​ផងដែរ​។​
 
​លោក ព្រំ ផល បាន​បញ្ជាក់ថា ល្ពៅ​ប្រភេទ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឬ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​មិនសូវ​ចូលចិត្ត​បរិភោគ​នោះទេ ព្រោះ​ល្ពៅ​ប្រភេទ​នេះ​ភាគច្រើន​គេ​យកទៅ​ច្នៃ​ធ្វើជា​មី និង​ម្សៅ​ល្ពៅ​ជាដើម​។ ជាទូទៅ​ល្ពៅ​ប្រភេទ​មាន​មួយ​ផ្លែ មាន​ទម្ងន់ ពី​៣​ទៅ​១០​គីឡូក្រាម​៕


ល្ពៅខេត្តព្រះវិហារ។ ប្រភពរូបបានពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 
 

Tag:
 កសិកម្ម​
  ល្ពៅ​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម