ចិន​ផ្ដល់ជំនួយ​៦២​ម៉ឺន​ដុល្លារ ដល់​ព្រឹទ្ធសភា​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
ចិន​ផ្ដល់ជំនួយ​៦២​ម៉ឺន​ដុល្លារ ដល់​ព្រឹទ្ធសភា​កម្ពុជា​
14, Jun 2019 , 8:29 am        
រូបភាព
រូបពីហ្វេសប៊ុកព្រឹទ្ធសភា
រូបពីហ្វេសប៊ុកព្រឹទ្ធសភា
​រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​ជា​សម្ភារ​ផ្សេងៗ​ដែលមាន​តម្លៃ​ជាង ៦០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​ព្រឹទ្ធសភា​កម្ពុជា កាលពី​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០១៩​។

 
​បើតាម​ហ្វេ​ស​ប៊ុ​ក​ព្រឹទ្ធសភា សម្ភារ​ដែល​រដ្ឋាភិបាល​ចិន​ផ្ដល់​មក​កម្ពុជា​ទាំងនេះ​រួមមាន​៖ កុំព្យូទ័រ​ដាក់​លើ​តុ​ចំនួន​១២០​គ្រឿង ,​កុំព្យូទ័រ​យូរ​ដៃ​ចំនួន​១២០​គ្រឿង​, ម៉ាស៊ីន​បោះ​ពុ​ម្ភ Laser Printer ចំនួន​១២០​គ្រឿង​, ម៉ាស៊ីន​បោះ​ពុ​ម្ភ Multi-Functional ចំនួន​០៥​គ្រឿង​, ម៉ា​ស៊ី​ថតចម្លង​ចំនួន ០៥​គ្រឿង​, និង​រថយន្ត Pick-up ចំនួន​១២​គ្រឿង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៦២៦,៨៦៥ ដុល្លារ​អាមេរិក​។​
 
​គួររម្លឹកថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឧបត្ថម​ដល់​ព្រឹទ្ធសភា​កម្ពុជា​ចំនួន ១៥ លើក​ហើយ ដែលមាន​មានទឹក​ប្រាក់​សរុប ១៦,៦៩៥,៩៤៦ ដុល្លារ​សហរដ្ឋអាមេរិក​៕
 

Tag:
 កម្ពុជា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម