ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
CDC អនុម័តគម្រោងបង្កើតរោងចក្រកាត់ដេរនៅភ្នំពេញ និងកំពង់ស្ពឺ ដែលនឹងផ្តល់ការងារជាង៣០០០កន្លែង
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនបី ដែលមានទុនវិនិយោគសរុប១២,៧លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតអំបោះ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ តាមរយៈក្រុមហ៊ុនទាំងបីនេះ នឹងផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា បានជាង៣០០០កន្លែងផងដែរ។
ក្រុមហ៊ុនទាំងបីនោះដែលCDCបានអនុម័ត និងចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ រួមមាន៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT និងក្រុមហ៊ុនXINLONGTAI (CAMBODIA) INDUSTRIAL គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រផលិតអំបោះគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT មានទុនវិនិយោគ៣,៤លានដុល្លារ គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌពោធិ៍សែនជ័យ។ ក្រុមហ៊ុនXINLONGTAI (CAMBODIA) INDUSTRIAL គ្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទសម្រាប់នាំចេញ ជាមួយទុន ៦លានដុល្លារ នៅខណ្ឌដង្កោ។
ដោយឡែក ក្រុមហ៊ុន CAPITAL GARMENTS CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយដើមទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com