អង្គការ GIZ បន្ត​ជួយ​លើកកម្ពស់​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
អង្គការ GIZ បន្ត​ជួយ​លើកកម្ពស់​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​
12, Jul 2019 , 8:59 am        
រូបភាព
​អង្គការ GIZ បានផ្តល់​ជំនួយ​គាំទ្រ ដល់​ក្រសួង​ការងារ ដើម្បី​លើកកម្ពស់​វិស័យ​វាយ​ន​ភណ្ឌ និង កាត់ដេរ​នៅ​កម្ពុជា​តាមរយៈ​គម្រោង​មួយ «​ការពង្រឹង​និរន្តរភាព​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​»​។

 
​លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ បានលើកឡើង​នេះ​ជា​គម្រោង​ទី​២ របស់ GIZ ដែល​នឹង​ផ្ដល់​ការគាំទ្រ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​លើកកម្ពស់ និង​កែលម្អ​លក្ខខណ្ឌ​ការងារ​, វិជ្ជាជីវៈ​, សុខភាព និង​សមភាព​យេនឌ័រ និង​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ដែល​ធ្វើការ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​។​
 
​ក្រសួង​ការងារ និង​អង្គការ GIZ បាន​ចុះហត្ថលេខា​យោគយល់​គ្នា កាលពី​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ដែល​គម្រោង​នេះ​មាន​រយៈពេល ៣​ឆ្នាំ (​ពី​ឆ្នាំ​២០១៩ ឆ្នាំ​២០២១) ។ 
 
​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ GIZ និង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ទាំង​ថវិកា ក៏ដូចជា​អ្នកជំនាញ​បច្ចេកទេស​ជួយ​ដល់​កម្ពុជា ពិសេស​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
 
​គម្រោង​«​ពង្រឹង​និរន្តរភាព​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​» (GIZ, FABRIC)​នេះ​មាន​ថវិកា​សរុប​ចំនួន ៦​លាន​អឺរ៉ូ សម្រាប់​អនុវត្តន៍​លើ​ប្រទេស​បង់​ក្លា​ដែ​ស​,​កម្ពុជា​,​ចិន​,​មី​យ៉ាន់​ម៉ា​,​ប៉ា​គី​ស្ថាន និង​វៀតណាម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com