ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍ការងារ២ថ្ងៃ នៅសៀមរាប ប្រមូលផ្តុំឱកាសការងារ៥ពាន់កន្លែង
13, Jul 2019 ,
1:25 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖នៅឆ្នាំនេះ ពិព័រណ៍ការងារ និងផលិតភាព ត្រូវបានរៀបចំនៅខេត្តសៀមរាប។ ពិព័រណ៍នេះមានរយៈ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៣ កក្កដា ជាមួយនឹងឱកាសការងារ៥ពាន់កន្លែង។
ពិព័រណ៍ការងារ និងផលិតភាព ឆ្នាំ២០១៩ បាននាំឱកាសការងារប្រមាណ៥ពាន់កន្លែង សម្រាប់អ្នកខេត្តសៀមរាប ដោយរំពឹងមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់។ ពិព័រណ៍នេះ មានការចូលរួមពីតាំងបង្ហាញពីសហគ្រាស គ្រឹះស្ថានអប់រំ ធនាគារ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិ និងក្រុមហ៊ុនឯកជន ប្រមាណ៦០ ដែលសរុបមានជាង ៦០បញ្ជរ។
នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ លោក Graeme Buckley បានលើកឡើងថា ពិព័រណ៍នេះ មានសារសំខាន់ណាស់ សម្រាប់ពលរដ្ឋខេត្តសៀមរាប ក៏ដូចជាមានភាពងាយស្រួលដល់សិស្សនិស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ជាមួយបណ្ដាក្រុមហ៊ុន និយោជក ដែលមានតម្រូវការកម្លាំងពលកម្ម។ លោកបន្ថែមថា យុវជនអាចដាក់ពាក្យភ្លាមៗ នៅតាមបញ្ជរក្រុមហ៊ុនដែលខ្លួនពេញចិត្ត ក៏ដូចជាទទួលបានការងារនៅទីតាំងផ្ទាល់តែម្ដង។ តាមការបញ្ជាក់របស់ លោក Graeme Buckley ពិព័រណ៍នេះ ក៏ដើម្បីចូលរួមអបអរខួប១០០ឆ្នាំ របស់អង្គការ ILO និងខួប៥០ឆ្នាំ នៃការចូលជាសមាជិកភាពរបស់កម្ពុជាក្នុងអង្គការ ILO ផងដែរ។
យុវសិស្ស អ៊ុច ហ៊ីង កំពុងដើរមើលតាមបញ្ជរពិរព័រណ៌នៅពេលនោះ ចាត់ទុកវេទិកានេះ ថាមានសារសំខាន់ ព្រោះវាបានផ្តល់ឱកាសដល់អ្នកមិនទាន់មានការងារធ្វើ មានភាពងាយស្រួលក្នុងការស្វែងរកឱកាសការងារផ្ទាល់នៅទីតាំងនេះ ក៏ដូចជាបានជួបសម្ភាសផ្ទាល់ ជាមួយបណ្ដាក្រុមហ៊ុននានា។
ចំណែក និស្សិត អាំ ខា វិញ ក៏យល់ថាពិព័រណ៍នេះមានប្រយោជន៍ដែរ។ អាំ ខា ថាពិព័រណ៍នេះ បានឱ្យយុវជនខ្មែរ ដែលបោះបង់ការសិក្សា និងមានកម្រិតវប្បធម៌ទាប បានស្វែងយល់ ឬរកឱកាសសិក្សា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈណាមួយ ដែលគេចាប់អារម្មណ៍។ ក្រៅពីនេះ និស្សិតដដែល ក៏ចង់ឱ្យពិព័រណ៍នេះ មានធ្វើតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីផ្តល់ឱកាសដល់យុវជន ឱ្យមានការងារធ្វើ ក៏ដូចជាជួយអភិវឌ្ឍន៍សង្គមជាតិ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ នៅសួនច្បារក្រោយទីសក្ការព្រះអង្គចេកព្រះអង្គចម នាព្រឹកថ្ងៃទី១២ កក្កដា រដ្ឋលេខាធិការក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ លោក ពេជ សោភ័ណ បានចាត់ទុកពិព័រណ៍នេះ ជាវេទិកាការងារ តាមរយៈការបង្កើតឱកាសនូវជួបជុំគ្នា ដោយងាយស្រួល រវាងភាគីពាក់ព័ន្ធទាំងអស់ ក្នុងទីផ្សារការងារ ការទទួលបានឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម ដោយទូលំទូលាយ ការជំរុញយុទ្ធនាការលើកកម្ពស់ផលិតភាព សំដៅបញ្ជ្រាបការយល់ដឹង និងកែប្រែផ្នត់គំនិត ដើម្បីខិតខំបង្កើនផលិតភាពក្នុងការងារ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលខេត្តសៀមរាប រៀបចំពិព័រណ៍ការងារនេះ។ លើកទី១ធ្វើនៅ២០១២ និងលើកទី២ ធ្វើក្នុងឆ្នាំ២០១៤៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម