យុវជន​មួយក្រុម​បង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ សម្រាប់​អ្នក​ចង់​ស្វែងរក​ផ្ទះជួល​តាម​អន​ឡាញ​
ជាតិ
សេដ្ឋកិច្ច
យុវជន​មួយក្រុម​បង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ សម្រាប់​អ្នក​ចង់​ស្វែងរក​ផ្ទះជួល​តាម​អន​ឡាញ​
14, Jul 2019 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​កម្ពុជា​មួយក្រុម បានរួម​គ្នា​បង្កើត​កម្ម​វិធី​ទូរ​សព្ទ​ដៃ​មួយ​ដែលមាន​ឈ្មោះថា «Rentech» ដើម្បី​ជួយ​សម្រួល​ដល់​អ្នករក​ផ្ទះជួល នៅក្នុង​រាជធានី​ភ្នំពេញ​។ ម៉ូ​ឌែ​ល​អាជីវកម្ម​មួយ​នេះ ត្រូវបាន​ដាក់ចូល​ក្នុង​ការប្រកួតប្រជែង​រប​ស់ SmartStart Young Innovator Program ផងដែរ​។

 
​យុវជន ចេង សេង​ហាក់ ដែលជា​សហ​ស្ថាបនិក​អាជីវកម្ម​មួយ​នេះ បាន​និយាយថា ក្រុម​របស់លោក​សម្រេច​ចិត្ត​បង្កើត​កម្មវិធី «Rentech»​នេះ ដោយសារ​ឃើញ​ពី​ភាពលំបាក​របស់​សិស្ស និស្សិត ដែល​ឡើងមក​រៀន​នៅ​ភ្នំពេញ ហើយ​ពិបាក​រក​ផ្ទះជួល ឬ​បន្ទប់​ជួល​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ចេង សេង​ហាក់ សហ​ស្ថាបនិក​កម្មវិធី​ជួល​ផ្ទះ​តាម​អន​ឡាញ Rentech ដូចតទៅ​នេះ​៖




 
​សេង​ហាក់ បាន​បន្ថែមថា កម្មវិធី​«Rentech»​មាន​មុខងារ​ជាច្រើន ដូចជា​ផ្តល់ព័ត៌មាន​សំខាន់ៗ​អំពី​ផ្ទះ ឬ​បន្ទប់​ជួល (​តម្លៃ​, និង​ទីតាំង​) ។ លើសពីនេះ​អ្នក​ជួល​អាច​កក់ និង​បង់ប្រាក់​ជួល​ផ្ទះ និង​ផ្ញើ​សារ​ទៅកាន់​គ្នា​បាន​ថែម​ទៀតផង​។ កម្មវិធី​នេះ​ក៏​ទទួលបាន​ជ័យលាភី នៅក្នុង​ចំណោម​៥​ក្រុម​ចុងក្រោយ នៃ​កម្មវិធី SmartStart Young Innovator Program ក្រោយ​គណៈកម្មការ យល់ឃើញថា គម្រោង​អាជីវកម្ម​មួយ​នេះ គឺជា​ផ្នែក​មួយ ដែល​ជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​។ 


 
​យុវជន​រូបនេះ​បាន​បញ្ជាក់ថា កម្មវិធី​នេះ​នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្រុម Rentech មាន​សមាជិក​៤ នាក់ រួមមាន​យុវជន ចេង សេង​ហាក់​, រី សីហ​រដ្ឋ​, សាត់ ប៊ុណ្ណា​រិ​ទ្ធ និង យុវតី អ៊ូ វង្ស​វិទូ​។ 
 
​ជាមួយគ្នានេះ យុវជន សេង​ហាក់ បាន​លើកទឹកចិត្ត​យុវជន​កម្ពុជា ឲ្យ​ធ្វើ​អ្វី​តាម​បំណងប្រាថ្នា​ខ្លួន ហើយ​កុំ​បោះបង់​ក្តី​ស្រមៃ​របស់ខ្លួន ។ ជាពិសេស​ត្រូវ​ចេះ​ចាប់យក​ឱកាស និង​ត្រូវ​បង្ហាញ​ពីស​ម្ថ​ត​ភាព​របស់ខ្លួន តាមរយៈ​ការប្រកួតប្រជែង​ក្នុង​កម្មវិធី​នានា​៕

Tag:
 Startup
© រក្សាសិទ្ធិដោយ thmeythmey.com