ជាតិ
សេដ្ឋកិច្ច
៦​ខែ​ឆ្នាំនេះ រដ្ឋ​ប្រមូល​ពន្ធអាករ​បាន​ចំនួន ១៥២៧​លាន​ដុល្លារ​​
13, Jul 2019 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពន្ធអាករ​ ក្នុងអំឡុងពេល​៦​ខែ​ ដើមឆ្នាំ​២០១៩ បាន​ចំនួន ១៥២៧ លាន​ដុល្លារ ដែល​កើនឡើង​ខ្លាំង បើ​ធៀប​នឹង​ចំនួន ១១៨៤ លាន​ដុល្លារ កាលពី​ឆមាស​ទី​១ ​ឆ្នាំ​២០១៨​។



​ចំណូល​ពន្ធដារ ១៥២៧ លាន​ដុល្លារ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៩ គឺ​ស្មើនឹង ៦៦,៧ ភាគរយ ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ នេះ​បើតាម​លោក កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​សិក្ខាសាលា​អំពី​ពន្ធដារ កាលពីដើម​ខែកក្កដា​។ ដោយឡែក​កាលពី​ឆ្នាំ​២០១៨ ចំណូល​ពន្ធអាករ​ មាន​ទំហំ ២១៩៧​លាន​ដុល្លារ ដែល​កើនឡើង​១៣​ភាគរយ​៕

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com