ជាតិ
សេដ្ឋកិច្ច
៥ខែដើមឆ្នាំ ក្រសួងរ៉ែប្រមូលចំណូលបាន ១១លានដុល្លារ
× ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ថាមពល និងប្រេងកាត បានចំនួន ៤៥,៥៣ ពាន់លានរៀល (ប្រហែល១១,២លានដុល្លារ)។ នេះបើតាមទិន្នន័យដែលប្រកាសក្នុងពិធីបូកសរុបការងារឆមាសទី១ ឆ្នាំ២០១៩ នៅថ្ងៃទី១៦ ខែកក្កដា។
ចំណូលជាង១១លានដុល្លារនេះ គឺស្មើនឹង ៥៥ភាគរយនៃផែនការប្រចាំឆ្នាំ។ ដោយឡែកក្នុងឆ្នាំ២០១៨ កន្លងមក ការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ថាមពល និងប្រេងកាតចំនួន ៨៣,៥៧ពាន់លានរៀល(ប្រមាណ២០,៦លានដុល្លារ)៕
Tag:
រ៉ែ
ចំណូល
ប្រេងកាត
© រក្សាសិទ្ធិដោយ thmeythmey.com