សេដ្ឋកិច្ច
កម្ពុជានាំចេញជ័រកៅស៊ូជិត១៧០លានដុល្លារ ខណៈតម្លៃធ្លាក់ចុះ
× ភ្នំពេញ៖ តម្លៃនៃការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានជាង១៦៩លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩។ ថ្វីដ្បិតតម្លៃជ័រកៅស៊ូនៅតែបន្តធ្លាក់ចុះក៏ដោយ ប៉ុន្តែបើធៀបនឹងបរិមាណនាំចេញនារយៈពេលដូចគ្នាកាលឆ្នាំ២០១៨ គឺកើនឡើង២៥ភាគរយ ដែលមានទៅដល់១២៥,៩៥៥តោន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍នេះ បានបង្ហាញថាតម្លៃកៅស៊ូជាមធ្យមក្នុងរយៈពេល ៧ ខែកន្លងមកនេះ គឺ ១, ៣៤២ ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះជិត ៥ភាគរយធៀបនឹងឆ្នាំ ២០១៨។ ដោយឡែកការនាំចេញជ័រកៅស៊ូ កាលពីខែកក្កដា មានបរិមាណជាង២១,៦៩៣តោន ជាមួយតម្លៃជាមធ្យម ១, ៣៥៣ដុល្លារក្នុងមួយតោន។
កាលឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារ។ ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា មានចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com