ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល យក​ចំណូល​ទាំង​អស់ពី​ប្រេង ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​
12, Sep 2019 , 9:19 pm        
រូបភាព
រូបពីក្រសួងសាធារណការ
រូបពីក្រសួងសាធារណការ
ដោយ: ថ្មីៗ
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេចយក​ចំណូល​ដែល​បានមកពី​វិស័យ​ប្រេង ទៅប្រើ​ប្រាស់​តែ​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​។



​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បញ្ជាក់ថា ចំណូល​នេះ នឹងមិន​ត្រូវយក​ទៅប្រើ​ប្រាស់​លើ​ចំណាយ​ចរន្ត​ឡើយ​។ លោក ផៃ ស៊ី​ផាន សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ការយក​ចំណូល​ពី​ប្រេង ទៅ​ចាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ គឺ​ស្ថិត​ក្នុងទិសដៅ​នៃ​កំណើត​សេដ្ឋកិច្ច​។

​លោក ស៊ុយ សែម រដ្ឋ​ម​ន្រី្ត​ក្រសួង​រ៉ែ​និង​ថាមពល ប្រកាស​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ថា កម្ពុជា រកឃើញ​ប្លុក​ប្រេងកាត​២៥​កន្លែង ទាំង​ក្នុង​ដែនសមុទ្រ និង​ដែន​គោក ហើយ​នាពេលខាងមុខ កម្ពុជា នឹងមាន​តំណក់​ប្រេង​ប្រើប្រាស់​ខ្លួនឯង​៕

អត្ថបទទាក់ទង



Tag:
 ប្រេងកាត​
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com