ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
CDC អនុម័ត​គម្រោង​រោងចក្រ​កាត់ដេរ​ចំនួន​៣ ក្នុង​ទំហំ​ទុន ១៥​លាន​ដុល្លារ​
08, Oct 2019 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​៣ ដែលមាន​ទុន​សរុប​១៥​លាន​ដុល្លារ សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​។​


​បើតាម​ប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី​៣​ខែតុលា ក្រុមហ៊ុន​ចំនួន​៣ ត្រូវបាន​យល់ព្រម​ឲ្យ​វិនិយោគ​តាម​សំណើរ​របស់ខ្លួន​។ ក្នុងនោះ រួមមាន ក្រុមហ៊ុន GOODMATE (CAMBODIA) HEADWEARS CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មួក កន្សែង និង​ស្រោមដៃ ដែលមាន​ទុន ២​លាន​ដុល្លារ និង​បង្កើត​ការងារ​៤១០​កន្លែង​។ គម្រោង​នេះ​មាន​ទីតាំង​ក្នុង​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ​។

​ចំណែក​គម្រោង​ទី​២ គឺ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD ។ ក្រុមហ៊ុន​នេះ​បោះទុន ៥​លាន​ដុល្លារ និង​ផ្ដល់​ការងារ ១៤៩១​កន្លែង លើ​ទីតាំង​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ដោយឡែក​គម្រោង​ទី​៣ ដែល​ត្រូវបាន CDC អនុម័ត​ផងដែរ នោះ​គឺ​គម្រោង​របស់​ក្រុមហ៊ុន DI SETA (CAMBODIA) CO., LTD ។ គម្រោង​នេះ​មាន​ទុន ៨,៤ លាន​ដុល្លារ និង​បង្កើត​ការងារ ២១៤៣​កន្លែង ក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ភ្នំពេញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com