ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​បុរី​អូរ​ស្វាយ​»​អេកូ​ទេសចរណ៍​ហ៊ុមព័ទ្ធ​ដោយ​កោះ​នៅ​ស្ទឹងត្រែង ផ្តល់​ចំណូល​ច្រើន​ដល់​ពលរដ្ឋ​
26, Mar 2020 , 6:15 pm        
រូបភាព
រូបភាព​អង្គការ NTFP-EP
រូបភាព​អង្គការ NTFP-EP
ស្ទឹងត្រែង​៖ «​បុរី​អូរ​ស្វាយ​» ជា​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ហ៊ុមព័ទ្ធ​ដោយ​កោះ នៅក្នុង​ទន្លេមេគង្គ នៃ​ស្រុក​បុរី​អូរ​ស្វាយ​។ សហគមន៍​បុរី​អូរ​ស្វាយ សម្បូរ​ទៅដោយ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី ដូចជា ព្រៃ​លិច​ទឹក ដីល្បាប់ ឆ្នេរ​ខ្សាច់ និង​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត គឺ​ពួកគាត់​ចូលចិត្ត​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​, ទឹក​លេង​, ភ្ញៀ​បោះតង់​, គយគន់​ទេសភាព​ព្រៃ​លិច​ទឹក​, មើល​ថ្ងៃ​រះ និង​ទិដ្ឋភាព​ថ្ងៃ​ហៀ​ប​លិច​ជាដើម​។ ក្នុង​មួយឆ្នាំ​សហគមន៍​អាច​រកចំណូលបាន​ប្រមាណ ៨​ពាន់​ដុល្លារ​ពី​អេកូ​ទេសចរណ៍​នេះ​។​


​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ដូចតទៅ​៖



សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ដែល​ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង បាន​បង្កើតឡើង​ជិត​១០​ឆ្នាំ​មកហើយ ដោយមាន​សមាជិក​៣៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​១៧​នាក់​។ លោក ស៊ីម សុភា ប្រធាន​សេវាកម្ម​ទូក​នៃ​សហគមន៍​ទេសចរណ៍ បញ្ជាក់ថា ទើបតែ​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែលមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​។

​បើតាម​មន្ត្រី​របស់​អង្គការ NTFP-EP ដែល​កំពុង​អនុវត្ត​គម្រោង​នៅ​សហគមន៍​ទេសចរណ៍​បុរី​អូរ​ស្វាយ ក្នុង​ឆ្នាំ​២០១៩ សហគមន៍​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៦៧៨​នាក់ និង​រក​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដល់​សហគមន៍​បាន​ចំនួន ៨,៣៤០​ដុល្លា​អាមេរិក​។ ចំណូល​ដែល​បានមក​គឺ​តាមរយៈ​សមាជិក​សហគម​ន៍ រៀបចំ​សេវាកម្ម​ទេសចរណ៍ ដូចជា បង្កើត​ផ្ទះ​ស្នាក់​សហគមន៍ រៀបចំ​ម្ហូបអាហារ បង្កើត​កម្មវិធី​ទស្សនា​ក្នុង​តំបន់​ធម្មជាតិ និង​កម្មវិធី​វប្បធម៌​នានា​ប្រចាំ​សហគមន៍​៕


Tag:
 បុរី​អូរ​ស្វាយ​
  អេកូ​ទេសចរណ៍​
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com