សង្គមជាតិ
នគរបាល​ភ្នំពេញ ឲ្យ​ម្ចាស់​ម៉ូតូ​ច្នៃ​ស៊ី​មាំ​ង ដែល​បង្ក​ការរំខាន​មក​ធ្វើ​កិច្ចសន្យា​និង​យក​ម៉ូតូ​វិញ​
25, Jan 2021 , 9:55 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីប្រកាស​ដល់​ម្ចាស់​ម៉ូតូ​ដែល​កែច្នៃ​ស៊ី​មាំ​ង​បង្ក​សំឡេង​រំខាន មក​ធ្វើ​កិច្ចសន្យា និង​យក​ម៉ូតូ​ត្រឡប់​ទៅវិញ ដែល​ស្នងការ​បាន​ឃាត់​ម៉ូតូ​ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​។


​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ម៉ូតូ​ដែល​សមត្ថកិច្ច​ឃាត់​និង​យកមក​រក្សាទុក​មាន​ចំនួន​១០​គ្រឿង និង​គ្មាន​ស្លាក​លេខ​មួយគ្រឿង​ដែល​ម្ចាស់​មិនទាន់​យក​ស៊ី​មាំ​ង​ដើម​មក​ដូរ និង​មក​ធ្វើ​កិច្ចសន្យា​ដើម្បី​យក​ម៉ូតូ​ទៅវិញ​។ បច្ចុប្បន្ន​ម៉ូតូ​ទាំងនោះ កំពុងតែ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ព្រោះ​ម្ចាស់​យានយន្ត​មួយចំនួន​មិនទាន់​ចូលខ្លួន​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​នៅឡើយ​។ 
 
​ក្រោយ​ឃាត់​ម៉ូតូ​កែច្នៃ​ទាំងនោះ​សមត្ថកិច្ច​បាន​ទុក​រយៈពេល​៣​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​ដោះស្រាយ តែ​រហូត​ពេលនេះ​មិនទាន់​ឃើញ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​ដោះស្រាយ ទើប​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដីជូនដំណឹង​ដល់​ម្ចាស់​ម៉ូតូ​ទាំងនោះ​៕ 

Tag:
 សង្គម​
 ​សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com