COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ ឡើងដល់ជាង១០០លាននាក់ហើយ
26, Jan 2021 , 9:26 am        
រូបភាព
ដោយ: រួបរួម
អ្នកកើតកូវីដ-១៩ លើពិភពលោក ឡើងដល់ជាង១០០លាននាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា នេះ ដែលក្នុងនោះអ្នកស្លាប់មានជាង២.១៤លាននាក់ និងសះស្បើយជាង៧២លាននាក់។



សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយឡើងដល់ជាង២៥.៨៦លាននាក់ បន្ទាប់មកឥណ្ឌា ជាង១០.៦៧លាននាក់ ប្រេស៊ីល ជាង៨.៨៧លាននាក់ រុស្ស៊ី ៣.៧៣លាននាក់ ចក្រភពអង់គ្លេស ជាង៣.៦៦លាននាក់ និងបារាំង ជាង៣.០៥លាននាក់។

ប្រទេសដែលមានករណីឆ្លងលើស២លានមាន អេស្ប៉ាញ អ៊ីតាលី តួកគី អាល្លឺម៉ង់ និងកូឡុំប៊ី រីឯ អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អ៊ុយក្រែន និងប៉េរូ ស្ថិតក្នុងចំណោមប្រទេសដែលមានករណីឆ្លងលើសពី១លាននាក់។

ឥណ្ឌូណេស៊ី មានអ្នកឆ្លងជិតដល់មួយលាននាក់ ហើយតាមពីក្រោយដោយហូឡង់ និងសាធារណរដ្ឋឆេក ខណៈ រូម៉ានី ស៊ីលី និងបែលហ្ស៊ិក ស្ថិតក្នុងរង្វង់អ្នកឆ្លង៧០ម៉ឺននាក់។

៨ប្រទេសផ្សេងទៀត មានអ្នកឆ្លងលើសពីកន្លះលាននាក់ ដែលក្នុងនោះ ហ្វីលីពីន ជាប្រទេសដែលឆ្លងច្រើនជាងគេលំដាប់ទី២នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានដល់ជាង៥១ម៉ឺននាក់។
ក្នុងចំណោមអ្នកស្លាប់ជាង២.១៤លាននាក់ សហរដ្ឋអាមេរិក មានជាង៤៣ម៉ឺននាក់ ប្រេស៊ីលជាង២១ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ ម៉ិកស៊ិក ជិត១៥ម៉ឺននាក់ ចក្រភពអង់គ្លេសជាង៩៨០០០នាក់ និងអ៊ីតាលី ជាង៨៥០០០នាក់។

២៤ប្រទេសផ្សេងទៀតមានអ្នកស្លាប់ពីជាង១ម៉ឺននាក់ទៅជាង៧ម៉ឺននាក់ ក្នុងនោះឥណ្ឌូណេស៊ី មានជាង២៨០០០នាក់ និងហ្វីលីពីន ជាង១ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com