ពីនេះ ពីនោះ
សុខភាព
ឈឺធ្មេញ គួរ​ធ្វើ​ម៉េច​ឆាប់​បាត់ទៅ​?
26, Jan 2021 , 6:59 pm        
រូបភាព
​អា​ការៈឈឺ​ធ្មេញ អាច​នឹងធ្វើ​ឲ្យ​អ្នកជំងឺ ក្លាយខ្លួនជា​មនុស្ស ដែល​គួរ​ឲ្យ​អាណិត​បំផុត ប៉ុន្តែ មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បំបាត់​ការឈឺចាប់​នេះ មុននឹង​សម្រេចចិត្ត​ទៅ​ជួប​ពេទ្យធ្មេញ​។​

 
​យ៉ាងណាមិញ សមាគមន៍​ទន្តពេទ្យ​អាមេរិក បាន​ណែនាំ​ថា ៖
 
  • ​ចូរ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ខ្ពុរមាត់​ថ្នមៗ​
  • ​ប្រើ​អំបោះ​សម្អាត​ធ្មេញ​ថ្នមៗ ដើម្បី​កំចាត់​ចោល នូវ​កំទិច​អាហារ​តូចៗ​នៅ​ចន្លោះ​ធ្មេញ​
  • ​មិនត្រូវ​ដាក់​ថ្នាំ​អាស្ពីរីន នៅលើ​អញ្ចាញធ្មេញ ឬ​ធ្មេញ​ដែល​ឈឺ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រលាក​អញ្ចាញធ្មេញ​បាន​
  • ​ត្រូវ​ទៅ​ជួប​ពេទ្យធ្មេញ បើសិនជា​ការឈឺចាប់ មិន​ព្រម​បាត់​ទៅវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com