ពីនេះ ពីនោះ
សុខភាព
ញ៉ាំ​អាហារ​បែបណា ទើប​មាន​កម្លាំង​បែប​ធម្មជាតិ​ទៅ​?
26, Jan 2021 , 8:59 pm        
រូបភាព
​មាន​មនុស្ស​ជាច្រើន កំពុងតែ​ស្វះ​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ឲ្យ​មាន​កម្លាំង​ធ្វើការ ឲ្យ​បាន​ច្រើន​បន្តិច ដើម្បី​បំពេញតម្រូវការ ការងារ​ដ៏​រវល់​ប្រចាំថ្ងៃ​។ ប៉ុន្តែ ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ ពិតជា​អាចជួយ​ឲ្យ​មាន​កម្លាំង​បាន​។​

 
​ទោះបីជា​យ៉ាងណាក៏ដោយ Academy of Nutrition and Dietetics បាន​ឲ្យ​ដឹងថា ៖
 
  • ​ចូរ​ញ៉ាំ​អាហារ​ជា​រៀងរាល់ ៣ ទៅ ៤ ម៉ោង​ម្តង ដើម្បី​បង្កើន​ការរំលាយ​អាហារ និង​បង្ការ​កុំ​ឲ្យ​ឃ្លាន​ខ្លាំង​
  • ​ចូរ​ពិនិត្យ​ទៅលើ​ទំហំ​អាហារ​ដែល​អ្នក​ញ៉ាំ និង​ធ្វើយ៉ាងណា កុំ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​។ ចូរ​ញ៉ាំ​ត្រឹមតែ​ឆ្អែត​ល្មមៗ​បាន​ហើយ​។​
  • ​ចូរ​ផ្តោ​ទៅលើ​អាហារ​ដែលមាន​តុល្យភាព​ដូចជា ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​សោះ​
  • ​ចូរ​ចៀសវាង​អាហារ​ដែល​ប៉ូវ​កម្លាំង​ខ្លាំង​ដូចជា ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​កាហ្វេ​ដែលមាន​ជាតិ​ផ្អែម​ច្រើន​។ ចូរ​ញ៉ាំ​ព្យាយាម​ញ៉ាំ​ទឹក​ដូចជា ទឹកដោះគោ​ស្រស់ ទឹក​ធម្មតា ឬ​តែ​គ្មាន​ស្ករ​ឲ្យ​បាន​គ្រប់គ្រាន់​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com