COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រកាស​កាត់​ប្រាក់បៀវត្ស​​៧​ខែ ជាង៦៣លានរៀល ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩
26, Jan 2021 , 11:23 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាត់​ប្រាក់បៀវត្ស​៩​លាន​រៀល រយៈពេល​៧​ខែ ជូនទៅ​ក្រសួងសុខាភិបាល សម្រាប់​យកទៅ​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។ នេះ​បើតាម​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្ដេច នៅ​ព្រឹក​ថ្ងៃទី​២៦ មករា​។​

 
​ប្រាក់បៀវត្ស​សម្ដេច ហ៊ុន សែន ចំនួន​១០​លាន​រៀល​។ សម្ដេច ប្រកាស​កាត់​ប្រាក់បៀវត្ស​ទាំងអស់នេះ ឱ្យទៅ​ក្រសួងសុខាភិបាល​។ «​បៀវត្ស​របស់ខ្ញុំ​១០​លាន​រៀល​/​ខែ ត្រូវ​បង់ពន្ធ​៩១០.០០០​រៀល​/​ខែ និង​ប្រគល់ជូន​ក្រសួងសុខាភិបាល​៩.០៩០០.០០០​រៀល​/​ខែ សរុប​៧​ខែ​ចំនួន​៦៣.៦៣៩.០០០​រៀល​»​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ប្រាក់បៀវត្ស​នេះ គឺ​កាត់​ចាប់ពី​ខែកុម្ភៈ ដល់​ខែសីហា ឆ្នាំ​២០២១​។​

កាលពី​ឆ្នាំ​២០២០​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​កាត់​ប្រាក់បៀវត្ស​៧​ខែ​ដែរ​។ ក្រោយ​សម្ដេច ប្រកាស​នេះ ក៏មាន​ប្រធានព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រី និង​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន រួមទាំង​កងកម្លាំង​គ្រប់​ប្រភេទ ក៏បាន​ចូល​វិភាគ​ជាមួយ​រដ្ឋាភិបាល តាមរយៈ​ការ​កាត់​ប្រាក់បៀវត្ស​ពួកគេ តាម​សទ្ធា​ទៀតផង​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ២៦ មករា កម្ពុជា  រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៤៦០​ករណី ក្នុងនោះ សះស្បើយ ៤១២​នាក់ ហើយ​មាន​អ្នកជំងឺ​ចំនួន ៤៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com