អត្ថបទពាណិជ្ជកម្ម
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្លែងសារពិសេសជូនប្រជាជនកម្ពុជា ក្នុងខួបលើកទី៧២នៃទិវាសាធារណរដ្ឋឥណ្ឌា
× ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១៖ ក្នុងឱកាសនៃទិវាសាធារណរដ្ឋឥណ្ឌាខួបលើកទី៧២ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកជំទាវ ទេវ្យានី ខូប្រាកាដេ បានថ្លែងសារពិសេស ជូនដល់ប្រជាជនកម្ពុជា។ នៅក្នុងសារពិសេសនេះ លោកជំទាវរៀបរាប់ដូច្នេះ៖«ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា ឲ្យប្រកបដោយភាពរីករាយ វិបុលភាព និងសុខភាពល្អ ក្នុងឱកាសឆ្នាំថ្មី។ ឆ្នាំ២០២០ បានធ្វើឲ្យប្រទេសកម្ពុជា និងឥណ្ឌារួមគ្នាបន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាដ កូវីដ១៩»។
«ការឈានមកដល់នៃឆ្នាំ២០២១ បាននាំមកនូវក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ក្នុងការទទួលបានវ៉ាក់សាំង ការពារប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រទេសឥណ្ឌា ផលិតវ៉ាក់សាំងបានជាង៦០ ភាគរយ នៃពិភពលោក។ ឥណ្ឌាបានដើរតួជាឱសថស្ថាន នៃពិភពលោកយ៉ាងពិតប្រាកដ ហើយនេះបានបង្ហាញនូវសារៈសំខាន់របស់ខ្លួន ដល់ពិភពលោក នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩»។ លោកជំទាវ ទេវ្យានី ខូប្រាកាដេ បានថ្លែងដូច្នេះ ក្នុងឧកាសនោះ។
លោកជំទាវ ទេវ្យានី ខូប្រាកាដេ បានមានប្រសាសន៍ថា៖ «ប្រទេសឥណ្ឌាមានមោទកភាព ចំពោះការវិវត្តន៍ ទំនាក់ទំនងវប្បធម៌ និងអរិយធម៌នេះ ហើយនឹងព្យាយាមបង្កើនទំនាក់ទំនង រវាងប្រជាជននៃប្រជាជាតិទាំងពីរ តាមរយៈការតភ្ជាប់ផ្លូវអាកាស ដោយផ្ទាល់រវាងប្រទេសយើង។ ឥណ្ឌា ក៏ខិតខំស្វែងយល់ ពីទំនាក់ទំនងរវាងព្រះពុទ្ធសាសនា និងអបអរសារ របស់ព្រះសម្មាសម្ពុទ្ធ ដែលបានដឹកនាំទាំងសង្គមឥណ្ឌា និងខ្មែរ។ នៅក្នុងយុគសម័យទំនើប ប្រព័ន្ធសភាពហុប្រជាធិបតេយ្យ និងសភាពហុគណបក្ស បានផ្សារភ្ជាប់យើងរួមគ្នា ក្នុងការស្វែងរករួមគ្នា ដើម្បីភាពជឿនលឿន និងសន្តិភាព»។
ជាចុងក្រោយលោកជំទាវ ទេវ្យានី ខូប្រាកាដេ បានបន្ថែមទៀតថា៖ «ឥណ្ឌា ក៏បានគាំទ្រប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយមនុស្សធម៌ នៅពេលមានវិបត្តិ។ ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈនាវារបស់ឥណ្ឌា INS-Kiltan ដែលបានបញ្ជូនសម្ភារសង្គ្រោះគ្រោះទឹកជំនន់ សម្រាប់បណ្តាខេត្តដែលរងផលប៉ះពាល់ ដោយទឹកជំនន់ ក្នុងអំឡុងខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាឧទាហរណ៍មួយ។ ប្រទេសឥណ្ឌា បានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយរំពឹងថា នឹងមានការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១។ ឆ្លងកាត់រយៈពេលដ៏លំបាកនេះ យើងបានឈរនៅជាមួយប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តជាថ្មីក្នុងការធ្វើការជាមួយប្រទេសរបស់អ្នក សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ភាគីទាំងពីរ។ ជាចុងបញ្ចប់ នៃទិវាសាធារណរដ្ឋលើកទី ៧២ របស់ឥណ្ឌា ថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១ ខ្ញុំសូមបញ្ចប់ជាមួយគាថា របស់ព្រះសម្មាសម្ពុទ្ធរបស់យើងថា៖ សូមឲ្យសត្វលោកប្រកបដោយសេចក្តីសុខ និងសុភមង្គល»៕
© រក្សាសិទ្ធិដោយ thmeythmey.com