ជាតិ
ប្រទះឃើញកូនជ្រូកព្រៃពីរក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី
× អ្នកវិទ្យាសាស្ត្រសត្វព្រៃថតបានកូនជ្រូកព្រៃចំនួនពីរក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជាតំបន់ការពារ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបានចូលរួមគាំទ្រដោយអង្គការអភិរក្សសត្វព្រៃ(WWF) ។ នេះបើតាមហ្វេសប៊ុក របស់ក្រសួងបរិស្ថាននាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១។
បើតាមក្រុមការងារស្រាវជ្រាវរបស់អង្គការWWF កូនជ្រូកព្រៃទាំងពីរក្បាលនេះ មានអាយុប្រមាណ១ទៅ២សប្ដាហ៍ និងមិនសូវខ្លាចមនុស្សឡើយ។ ក្រសួងបរិស្ថានបានបញ្ជាក់ថា បច្ចុប្បន្ន ជ្រូកព្រៃទាំងនេះ កំពុងប្រឈមនឹងការដាក់អន្ទាក់ និងបរបាញ់យកសាច់ជាដើម។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអំពាវនាវ ឱ្យពលរដ្ឋជួយរួមគ្នាការពារ ថែរក្សាធនធានសត្វព្រៃ កុំបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ផលិតផលធ្វើពីសត្វព្រៃ៕
Tag:
ជ្រូកព្រៃ
ភ្នំព្រេច
ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com