ពីនេះ ពីនោះ
ពាក្យ «ពន្លៃ» មានន័យខុសពី «ពលៃ» ឬ«ពាលៃ»
× ថ្វីដ្បិតពាក្យ «ពន្លៃ» និង«ពលៃ»ឬ«ពាលៃ»មានសូរសព្ទស្រដៀងគ្នា តែមានន័យខុសគ្នាដាច់ស្រឡះ។ នេះបើតាមវេចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
«ពន្លៃ» ជាឈ្មោះតំណាងឲ្យរុក្ខជាតិម្យ៉ាង ដែលជាប្រទាលដើមរឹង មានមើមសម្បុរ លឿងខ្ចី ក្លិនប្រហើរ មានរសហាងប្រហាត។ គេដាំវាសម្រាប់ធ្វើជាឱសថផ្សេងៗ ឬប្រើជាគ្រឿងសម្ល។ គេសង្កេតឃើញថា ពលរដ្ឋខ្មែរច្រើនតែយក ពន្លៃ ទៅកិនឲ្យម៉ដ្ឋ សម្រាប់ផ្សំជាមួយ រមៀត ធ្វើជាគ្រឿងលាបមុខ ឬលាបលើខ្លួនប្រាណ ដើម្បីឲ្យស្បែកមានសភាពសភ្លឺថ្លា។
សម្រាប់ពាក្យ «ពលៃ» ឬ«ពាលៃ» វិញសម្រាប់សម្គាល់លើ សាលាមានដំបូលគ្រឹះហើបខ្ពស់ដាច់ឃ្លាតពីដំបូលរបៀង មានជញ្ចាំងបាំងរាំងដូចជាផ្តែរ។ គេច្រើនប្រើជាជំនួសឧបោសថាគារ(វិហារបណ្តោះអាសន្ន) ក្នុងវត្តថ្មីដែលពុំទាន់បានសង់ឧបោសថាគារមាំទាំងនៅឡើយ(ហៅរោងឧបោសថ៍)ក៏បាន។ ឧទាហរណ៍៖ វត្តថ្មីនេះមិនទាន់មានវិហារនៅឡើយទេ មានតែពលៃមួយរោងឧបោសថ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com