COVID-19
ជាតិ
ពលករ​ខ្មែរ​មកពី​ថៃ​១១​នាក់ បាន​សះស្បើយ​ពី​កូ​វីដ​-១៩
27, Jan 2021 , 8:38 am        
រូបភាព
ពលករ​ខ្មែរ​ចំនួន​១១​ទៀតហើយ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​៧​នាក់ ជា​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ ៤​នាក់​ទៀត​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។ មិនមាន​ករណី​ឆ្លង​ថ្មី​នោះទេ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ មករា​នេះ​។

 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ពលករ​ខ្មែរ​ដែល​សះស្បើយ​ទាំង​១១​នាក់​នោះ មាន​ស្ត្រី​អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ មករា​។ បុរស​អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ មករា​។ បុរស​អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយ​មាន ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៦ មករា​។ ស្ត្រី​អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយ​មាន ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៦ មករា​។ ស្ត្រី​អាយុ ៣៨​ឆ្នាំ  មាន​អាសយដ្ឋាន​នៅ​ភូមិ​ប៉ែន​មាស ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ មករា​។ បុរស​អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ មករា​។  តាម​ក្រសួងសុខាភិបាល អ្នក​ទាំង​៧​នាក់​នេះ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​២​លើក និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។ 
 
​អ្នក​សះស្បើយ ៤​នាក់​ទៀត ជា​អ្នក​ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន ២​លើក​ដូចគ្នា រួមមាន​បុរស​អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣​មករា​។ បុរស​អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣​មករា​។ ស្ត្រី​អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ព្រៃ​ព្រីង​ត្បូង សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣​មករា​។ ស្ត្រី​អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣​មករា​។ 
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​សរុប ៤៦០​ករណី ក្នុងនោះ ៤២៣​ករណី​បាន​សះស្បើយ​។ នៅសល់​អ្នកជំងឺ​ចំនួន ៣៧​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com