ជាតិ
គុណប្រយោជន៍ អត្ថប្រយោជន៍​ពី​ការ​ពិសារ​ទឹករ៉ែ​ដែលមាន PH ខ្ពស់​
27, Jan 2021 , 3:54 pm        
រូបភាព
ទឹកអាល់កាឡាំង គឺជា​ទឹក​ដែល​ត្រូវបាន​គេ​ធ្វើ​ដោយ​អ៊ីយ៉ូដ ដែល​មានន័យថា​កម្រិត pH នៃ​ទឹក​ត្រូវបាន​កើនឡើង​។ កម្រិត​pH គឺជា​ចំនួន​ដែល​វាស់​ថា តើ​សារធាតុ​អាស៊ីត ឬ​អាល់​កា​ឡាំង​មាន​កម្រិត​ពី ០ ដល់ ១៤ ។ ទឹកអាល់កាឡាំង មាន​កម្រិត pH ប្រហែល ៨ ឬ ៩ និង​កម្រិត pH នៃ​ទឹក​ម៉ាស៊ីន​ធម្មតា​គឺ ៧​។ វា​ត្រូវបាន​គេ​ជឿជាក់ថា ទឹកអាល់កាឡាំង ជួយ​មនុស្ស​ដែលមាន​ជាតិ​អាស៊ីត​ច្រើនពេក ឲ្យ​ជួយ​បន្សាប​អាស៊ីត​ក្នុង​រាងកាយ​មនុស្ស​។​



​អត្ថប្រយោជន៍​របស់​ទឹកអាល់កាឡាំង​៖

1.​ ​ទឹកអាល់កាឡាំង ផ្តល់​ជាតិ​ទឹក​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ទឹក​ធម្មតា​។ វា​មាន​ប្រយោជន៍​សម្រាប់​មនុស្ស ដែល​ធ្វើការ​ប្រចាំថ្ងៃ ហើយ​ត្រូវការ​ទឹក​ច្រើន​នៅក្នុង​ខ្លួន​។ និយាយ​តាមបែប​វិទ្យាសាស្ត្រ ម៉ូលេគុល​ទឹក​នៅក្នុង​ទឹកអាល់កាឡាំង មាន​ទំហំ​តូច​ជាង និង​ងាយ​ស្រូបយក​ដោយ​កោសិកា​របស់​អ្នក ដែល​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកមាន​ជាតិ​ទឹក​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។​
2.​ ​អត្ថប្រយោជន៍​ទឹកអាល់កាឡាំង ក៏​រួមបញ្ចូល​ទាំង​ការបង្កើន​ភាពស៊ាំ​ផងដែរ​។ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក អាចជួយ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​ខ្លួន ដែល​បណ្តាលមកពី​រប​ប​អាហារ​មិនល្អ និង​ជាតិពុល​របស់​បរិស្ថាន​។​
3.​ ​ទឹកអាល់កាឡាំង មាន​សារធាតុ​រ៉ែ​ផ្សេងៗ​ដូចជា ម៉ាញ៉េ​ស្យូ​ម និង​កាល់ស្យូម ដែល​សារធាតុ​ទាំងពីរ​នេះ មាន​សារៈសំខាន់ សម្រាប់​ថែរក្សា​ឆ្អឹង​ឱ្យមាន​សុខភាព​ល្អ​។​
4.​ ​ទឹកអាល់កាឡាំង មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដ៏​ខ្លាំងក្លា​ដែល​ជួយ​ទប់ស្កាត់​ការលូតលាស់ របស់​កោសិកា​ដែល​បំផ្លាញ​រ៉ាឌីកាល់​សេរី នៅក្នុង​ខ្លួន​មនុស្ស​។​
5.​ ​អត្ថប្រយោជន៍​ដ៏​សំខាន់បំផុត​មួយ នៃ​ទឹកអាល់កាឡាំង គឺ​វា​បន្សាប​អាស៊ីត​នៅក្នុង​ខ្លួន​របស់​យើង ដោយ​បន្ថយ​អាស៊ីត​ជាច្រើន នៅក្នុង​ក្រពះ​និង​ពោះវៀន​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com