ពីនេះ ពីនោះ
«​ហាន និង​ហ៊ាន​» មាន​សូរសៀង​ខុសគ្នា តែ​មានន័យ​ដូចគ្នា​!
28, Jan 2021 , 7:29 am        
រូបភាព
«​ហាន​»​មានន័យថា មោះមុត ហ៊ាន​។ «​ហាន​»​ជា​ពាក្យ​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ​«​ក្លា​»​បានជា​ពាក្យ​ពេញ​ថា ក្លាហាន ឬ​ហានក្លា​។ ចំណែក​ពាក្យ​«​ហ៊ាន​» មានន័យថា មិន​ខ្លាច អាច​។ ហ៊ាន​ទៅ​ម្នាក់ឯង​ទាំងយប់​ស្ងាត់ ហ៊ាន​ស្តី​ឲ្យ​។  នេះ​បើតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

 
​នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែល​សរសេរ​ច្រើនបែប ប៉ុន្តែ​មាន​អត្ថន័យ​ដូចគ្នា ឬ​ស្រដៀង​គ្នា ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ឥត អត់ ឬ​គ្មាន រហិតរហៃ ឬ​លិ្ហ​ត​ល្ហៃ​, បូកឡូក ឬ​ច្របូកច្របល់ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com