អត្ថបទពាណិជ្ជកម្ម
មាន​លុយ​ខ្ទង់ $100​ក្រាស់ តែ​មិនដឹង​ទិញ​ទូរស័ព្ទ​ម៉ាក​អ្វី ម៉េច​ក៏​មិន​ពិចារណា Huawei Y7a តម្លៃ​ត្រឹមតែ $189 ប៉ុណ្ណោះ​!
28, Jan 2021 , 4:09 pm        
រូបភាព
​ឧបមា​ថា អ្នកមាន​ថវិកា​ខ្ទង់​មួយរយ​ដុល្លារ​ក្រាស់ ប៉ុន្តែ​មិនដឹងថា​គួរ​ឡើង​ស៊េរី​ទូរស័ព្ទ​ម៉ូ​ឌែ​ល​អ្វី​ទើប​ល្អ អញ្ចឹង​ចូរ​ក្រឡេកមើល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y7a សាក 30​នាទី ប្រើ​បាន​ពេញ​មួយថ្ងៃ កាមេរ៉ា AI បួន​គ្រាប់ 48MP តម្លៃ​ត្រឹមតែ $189​។​
 
​ស្មា​ត​ហ្វូ​ន​ដែលមាន​ឈាមជ័រ​ត្រកូល Y ជំនាន់​ចុងក្រោយ​គេ​បង្អស់ Huawei Y7a នេះ ត្រូវបាន​ក្រុមហ៊ុន​កែប្រែ​នូវ​មុខមាត់​ថ្មី លើ​កម្ពស់​ស្មា​ត​ហ្វូ​ន​ត្រកូល​នេះ ឲ្យ​លេច​ត្រដែត ជាមួយនឹង​រូបរាង​ស្អាត ពណ៌​ត្រូវចិត្ត​យុវវ័យ សម័យថ្មី  គឺ​ពណ៌​ខ្មៅ បៃតង និង​ពណ៌​មាស ជាមួយនឹង​កាមេរ៉ា AI 4​គ្រាប់ តម្រៀប​ជា​ជួរ​បញ្ឈរ ស្របតាម​ទិសដៅ​ស្លាក​សញ្ញា Logo ហួ​វៃ​។ មិន​ថា​គន់មើល​ពី​ជ្រុង​ខាង​ណា ធានាថា​ដឹង​តែ​ពេញចិត្ត​តែម្តង​។ 


 
Huawei Y7a មិន​ត្រឹម​តែមាន​ភាពលេច​ធ្លោ នៃ​ការ​រចនា និង​ជម្រើស​ពណ៌​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ល្បឿន​សាក​ថ្ម​លឿន​ដូច​រន្ទះ 22.5v សាក 30​នាទី ប្រើ​ពេញ​១​ថ្ងៃ ថាមពល​ថ្ម​យក្ស​ទំហំ 5000 mAh​។ មិនតែប៉ុណ្ណោះ Huawei Y7a បំពាក់​កាមេរ៉ា​ក្រោយ AI បួន​គ្រាប់ 48MP អាច​ថតរូប​ច្បាស់​ស្អាត​គ្រប់​ប្លង់ មិន​ថា​ព្រឹក​ថ្ងៃ​យប់​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ ជា​កាមេរ៉ា​ទម្លុះ​អេក្រង់​ចំ​កណ្តាល មាន​សមត្ថភាព ថតរូប​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត បែប​ធម្មជាតិ​មិន​ស​លើស​។ អេក្រង់​ខ្នាត​យក្ស​ទំហំ 6.67 អ៊ី​ញ ធំ​ពេញភ្នែក ផលិតឡើង​ជាពិសេស សម្រាប់​អ្នកលេង​ហ្គេម ជាមួយ​កម្រិត​ច្បាស់ FHD+ ត្រជាក់​ភ្នែក ភ្ជាប់​បច្ចេកវិទ្យា​ការពា​រ​ភ្នែក TUV របស់​ប្រទេស​អាល្លឺម៉ង់​។ ជាមួយនឹង​អង្គ​ផ្ទុក​និ​ន្ន​ន័យ​ធំ​រហូតដល់ 128GB ស្មា​ត​ហ្វូ​ន Huawei Y7a អាច​ផ្ទុក​ឯកសារ រូបភាព វីដេអូ បាន​ច្រើន​សន្ធឹកសន្ធាប់ អស់​បារម្ភ​រឿង​ថតរូប​ច្រើន និង​ដាក់​ហ្គេម​ធំ ដោយ​មិនចាំបាច់​ហត់​លុបចោល​។ 


 
 
​និយាយ​ជារួម ជ្រើសរើស Y7a ពណ៌​មាស ពណ៌​បៃតង ឬ ពណ៌​ខ្មៅ តម្លៃ​ត្រឹមតែ $189 ដឹង​តែ​គ្រប់ទឹក​តែម្តង​។ សាក​ថ្ម​លឿន កាមេរ៉ា​ថតរូប​កម្រិត​អាជីព ហើយ​ចង់​ប្រើប្រាស់​កម្ម​វី​ធី​អ្វី​ក៏បាន​។ Y7a ងាយស្រួល​យក​កម្មវិធី​ល្បីៗ រហ័ស​ទាន់​ចិត្ត ពី Huawei AppGallery និង Petal Search​។ កាន់តែ​ពិសេស មាន Petal Maps ងាយស្រួល​កំណត់​ទិសដៅ​ធ្វើដំណើរ​លឿន​រហ័ស​ទាន់​ចិត្ត ហើយ​ឆាប់ៗ​នេះ អតិថិជន ក៏​នឹង​អាច​ទទួលបាន​បទពិសោធ​ន៍​ថ្មី គឺ Huawei Docs (Power Point, World, Excel)​ផងដែរ​៕
 
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com