អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​រក​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​២០២០
28, Jan 2021 , 4:45 pm        
រូបភាព
​នេះ​ជា​ឆ្នាំ​ទី ១០ ហើយ ដែល ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) បាន​ប្រារព្ធ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​ខ្លួន គឺ Pizza Excellence Award​។ គឺជា​កម្មវិធី​ប្រកួតប្រជែង រក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ ប្រចាំ​ម៉ាក ដឹ ភី​ហ្សា ខម​ផេ​នី ទូទាំងប្រទេស ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សាខា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ចាក់អង្រែ​។
 
​ដឹ ភី​ហ្សា ខម​ផេ​នី និង​បុគ្គលិក​ទាំងអស់គ្នា មាន​វត្ថុបំណង​រួមមួយ គឺ​ផ្តល់​ភាព​ពេញចិត្ត​ដល់​អតិថិជន​គ្រប់គ្នា នៅ​រាល់​ពេលដែល​ពួកគេ​អញ្ជើញ​មក​ញ៉ាំ​អាហារ នៅក្នុង​ហាង​របស់ខ្លួន ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់ ទៅលើ​ផលិតផល ទាំង​ឆ្ងាញ់ ស្រស់ៗ និង សោភណភាព​ល្អ ជាមួយនឹង​សេវាកម្ម​ហួស​ពី​ការរំពឹងទុក និង​ជាពិសេស​ការបង្កើត​បរិ​យា​កាស​រីករាយ​ក្នុងការ​ទទួលទាន​អាហារ របស់​អតិថិជន នៅក្នុង​ហាង​របស់ខ្លួន​។​


 
​លោក ទួន សារា​ត់ នាយក​ប្រតិបត្តិ ដឹ ភី​ហ្សា ខម​ផេ​នី បាន​មានប្រសាសន៍ថា កម្មវិធី​នេះ​ធ្វើឡើង ក្នុង​បំណង​៣​សំខាន់ គឺ​ដើម្បី​ពង្រឹង​ស្ដង់ដារ​ប្រតិបត្តិ​របស់​ម៉ាក ដឹ ភី​ហ្សា ខម​ផេ​នី ទៅលើ​គ្រប់ផ្នែក​ទាំងអស់​រួមទាំង ផលិតផល ដែលមាន​ទាំង​ការធ្វើ​ម្ស៉ៅ​ដូ​ហ្វ ការធ្វើ​ភី​ហ្សា ការ​ចំអិន​ផាស​តា អនាម័យ សុវត្ថិភាព​ចំណីអាហារ  ការចាត់ចែង​ក្នុង​ហាង និង​ការបម្រើ​សេវាកម្ម​ស្តង់ដារ​អន្តរជាតិ​។ ឆ្នាំនេះ មានការ​ចូលរួម​ពី​ក្រុម​បុគ្គលិក​ឆ្នើម ប្រចាំ​សាខា​នីមួយៗ របស់ ដឹ ភី​ហ្សា ខម​ផេ​នី ទូទាំងប្រទេស ដែល​មកពី​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម​។​
 
​ឆ្លៀត​ក្នុងឱកាស​នេះ លោក ទេព វីរៈ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) Cambodia បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​យើងខ្ញុំ​ពិតជា​មាន​មោទកភាព និង​សូម​ថ្លែង អំណរគុណ ចំពោះ​អតិថិជន​ទាំងអស់គ្នា ដែល​បាន និង​កំពុង​បន្ត​គាំទ្រ ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី តាំងពី​ថ្ងៃ​បើក​ដំបូង គឺ​ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០០៥ មក​។ អ៊ី អេ​ហ្វ ជី និង 
​ដឹ ភី​ហ្សា ខម​ផេ​នី ពិត​ជាមាន​មោទកភាព ចំពោះ​កិច្ច​ការដែល​បុគ្គលិក​របស់ខ្លួន​សម្រេច​បាន ក្នុង​រយៈពេល ១៦​ឆ្នាំ កន្លងមកនេះ​។ ការខិតខំ​បម្រើ និង​បំពេញចិត្ត​អតិថិជន ដែល​ធ្វើ​ឲ្យ ដឹ ភី​ហ្សា ខម​ផេ​នី បាន​បើក​ដំណើរការ សាខា​ចំនួន ៣៦​ហាង និង​សាខា​កំពុង​សាងសង់ ដែល​ត្រៀម នឹង​បើក​បន្ត​បន្ថែម ទៀត​នៅក្នុង​ឆ្នាំ ២០២១​នេះ​។​


 
​កម្មវិធី​ប្រកួត Pizza Exellence Award ឆ្នាំ​ទី ១០ នេះ បាន​រកឃើញ​ក្រុម​ទទួលបាន​ជ័យលាភី ជា​ជើងឯក​ប្រចាំឆ្នាំ ២០២០ បាន​ទៅលើ ដឹ ភី​ហ្សា ខម​ផេ​នី សាខា ម៉ៅ​សេទុង​។ ក្រៅពីនេះ ក៏មាន​ម្ចាស់​ពានរង្វាន់​ជ័យលាភី តាម​បណ្តា​ផ្នែក ចំនួន ៤ ក្រុម​
១) ផ្នែក​ធ្វើ​ម្សៅ (Best Dough Maker Award) បាន​ទៅ​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា ខេត្តបាត់ដំបង​។​
២) ផ្នែក​ផ្ដល់​សេវាកម្ម​ល្អ​បំផុត (Best Service Maker Award 2020) បាន​ទៅ​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ខេត្តសៀមរាប​។​
៣) ផ្នែក​ធ្វើ​ភី​ហ្សា​ល្អ​បំផុត (Best Pizza Making Award 2020) បាន​ទៅ​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា អ៊ី​អន​១​។ 
៤) ផ្នែក​សេវា​ដឹកជញ្ជូន​ល្អ​បំផុត (Best Delivery Award 2020) បាន​ទៅ​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា សាមគ្គី​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY) ជា​ស្លាក​សញ្ញា ដែល​ទទួលបាន​ការទិញ​សិទ្ធិផ្ដាច់មុខ ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA CAMBODIA)​។ សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី មាន​ហាង​ចំនួន​៧២  និង​មាន​បុគ្គលិក​ប្រមាណ 1300​នាក់ បាន​បម្រើការ​ក្នុង​ហាង​របស់ខ្លួន​។ 


 
​ក្រៅពី ដឺ ភី​ហ្សា ខម​ផេ​នី ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ក៏បាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​ផលិតផល​ម្ហូបអាហារ​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា កាហ្វេ ដឹ កូហ្វី ក្លិប (THE COFFEE CLUB) ការ៉េម ស្វិ​ន​សិន (SWENSEN’S)  ការ៉េម ដេ​រី​ឃ្វី​ន​(DAIRY QUEEN) នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (KRISPY KREME DOUGHNUT) ហាង បា​ប៊ី ឃ្យូ​ផ្លា​ហ្សា (BAR B Q PLAZA) និង​ថ្មីៗ​កន្លងទៅនេះ អ៊ី អេ​ហ្វ ជី ក៏បាន​បង្កើត​ក្រុមហ៊ុន​ដឹក​ជូន​អាហារ Hungry App ដែល​អនុញ្ញាត​ឲ្យ​អតិថិជន ក​ម្ម៉​ង់​អាហារ​ជាច្រើន​ម៉ាក ក្នុងពេល​តែមួយ ជាមួយនឹង​ការដឹក​ជូន​ដោយ​ក្តី​រីករាយ ៕
 










(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com