ជាតិ
ពីនេះ ពីនោះ
«​សុទ្ធសាធ​» និង​«​សុទ្ធសាត​»​សរសេរ​បែបណា​ទើបត្រូវ​?
24, Oct 2022 , 7:29 am        
រូបភាព
​ពាក្យ​«​សាធ​» និង​«​សាត​»​គឺ​សុទ្ធតែ​មានន័យថា ធ្វើ​ឲ្យ​ដាច់ស្រេច ដែល​សុខចិត្ត​សះជា​លែង​ប្រកាន់​គ្នា​តទៅទៀត ដែល​ទុកជា​ស្មើគ្នា មិន​ឈ្នះ មិន​ចាញ់​។  ប៉ុន្តែ​បើ​ប្រើ​ជាមួយនឹង​ពាក្យ​«​សុទ្ធ​»​គឺ​មិនអាច​សរសេរ​ជា​«​សុទ្ធសាត​»​បានទេ គឺ​ត្រូវ​សរសេរ​ជា​«​សុទ្ធសាធ​»​ទើបត្រូវ​។ 

 
​បើ​គេ​ប្រើពាក្យ​«​សាត​»​ជាមួយនឹង​នាមសព្ទ​ដទៃ ដូចជា សាតគ្រឹះ​,​សាតចិត្ត​,​សាតដ្ឋាន និង​សាតារម្មណ៍ ប្រែ​មក​ថា ផ្ទះ​ដែល​រស់​នៅបាន​សេចក្តីសុខ​, ចិត្ត​រីករាយ​, ទី​សប្បាយ និង​អារម្មណ៍​រីករាយ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com