ជាតិ
ក្រៅពីស្លឹកត្នោត ស្លឹកឈើឃុនមារ ក៏អាចប្រើដើម្បីប្រក់ដំបូល នឹងធ្វើជញ្ជាំងផ្ទះបានដែរ
× ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ ក្រៅពីស្លឹកត្នោត ដែលគេនិយមប្រើដើម្បីប្រក់ដំបូលផ្ទះ ឬធ្វើជញ្ជាំងផ្ទះ ស្លឹកឈើឃុនមារ ក៏អាចប្រើបានដូចគ្នាដែរ។ ប្រជាជននៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រើស្លឹកឈើឃុនមារ ដើម្បីប្រក់ដំបូលផ្ទះ នឹងធ្វើជញ្ជាំង ជាដើម ដោយពួកគាត់បេះវាពីព្រៃភ្នំគូលែន និងល្អាងប្រចៀវ។ ស្លឹកឈើនេះ ធន់ជាមួយទឹក មិនងាយឆេះ ទោះបីជាវាស្ងួតក៏ដោយ ហើយវាអាចប្រើបានក្នុងចន្លោះរយៈពេលពី៥ឆ្នាំ ទៅ ៧ឆ្នាំ។ អ្នកស្រុកស្វាយលើ អាចលក់ស្លឹកនេះបាន ១ម៉ែត្រ តម្លៃ១ម៉ឺនប្រាំពាន់រៀល។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូសម្ភាសរវាង នាយ យ៉ាន និង អ្នកស្រុកស្វាយលើ៖
Tag:
Thmeythmey
ស្លឹកឈើឃុនមារ
ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com