COVID-19
ជាតិ
សង្គមជាតិ
ពលករ​មកពី​ថៃ​ម្នាក់ទៀត​បានជា​សះស្បើយ​ជំងឺ​កូ​វីដ​-១៩
02, Feb 2021 , 9:41 am        
រូបភាព
រូបភាពពីមន្ទីរសុខាភិបាលខេត្ត​បាត់ដំបង​
រូបភាពពីមន្ទីរសុខាភិបាលខេត្ត​បាត់ដំបង​
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២ ខែកុម្ភៈ បានប្រកាស​ពលករ​ម​ក​ពី​ថៃ​ម្នាក់ទៀត​បានជា​សះស្បើយ​ជំងឺ​កូ​វីដ​-១៩​។ មកដល់ពេលនេះ មាន​ពលករ​៧៣​នាក់​ហើយ ដែល​បានជា​សះស្បើយ ក្នុងចំណោម​ពលករ​សរុប​៨៧​នាក់​។​

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ពលករ​ម្នាក់​ដែល​បានជា​សះស្បើយ​នៅថ្ងៃនេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​២២​ឆ្នាំ  មាន​អាសយដ្ឋាន​នៅ​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា​។ ពលករ​រូបនោះ​ត្រូវបាន​ពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២​កុម្ភៈ ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤៦៦​នាក់ ក្នុងនោះ​ជាសះស្បើយ ៤៤៤​នាក់ ។ ចំណែក​អ្នកជំងឺ​២២​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន មន្ទីរ​សុខា​ភាព​ចាក់អង្រែ និង​បន្ទាយមានជ័យ​៕

Tag:
 ជំងឺ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com