ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងSinopharm របស់ចិនជាបន្ទាន់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងSinopharmរបស់ចិន ដែលនឹងមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាស នៅថ្ងៃទី៤ កុម្ភៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសដូច្នេះថា៖«អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយវិទ្យាស្ថានBeijing Institube of Biological Products Co.Ltd នៃសធារណប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាល»។
ចិន នឹងផ្ដល់វ៉ាក់សាំងមកកម្ពុជា ចំនួន៦០ម៉ឺន នៅថ្ងៃទី៧ កុម្ភៈ។ តាមរយៈសារសំឡេងដែលបានផ្សព្វផ្សាយតគ្នាតាមបណ្តោញទំនាក់ទំនងតេឡេក្រាម សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងទៅទទួលវ៉ាក់សាំងរបស់ចិននោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្តង។
ក្រោយពីវ៉ាក់សាំងនោះបានមកដល់កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានឹងចាក់មុនគេពោលគឺនៅថ្ងៃទី១០ ខែកុម្ភៈ ដើម្បីបង្ហាញឲ្យពលរដ្ឋខ្មែរមានទំនុកចិត្តលើវ៉ាក់សាំងនោះ។
គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៦៧នាក់ ក្នុងនោះ មាន៤៥១នាក់ បានជាសះស្បើយ។ អ្នកជំងឺ១៦នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ប៉ៃលិន និងបន្ទាយមានជ័យ៕
Tag:
វ៉ាក់សាំង
ពលរដ្ឋ
សុខភាព
ជំងឺ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com