ជាតិ
ព្រំដែន
ទ័ព​កម្ពុជា​-​វៀតណាម ចុះ​អនុស្សរណៈ បន្ត​កិច្ចសហការ​ការពារ​ព្រំដែន​
04, Feb 2021 , 10:29 pm        
រូបភាព
ពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងកងទ័ពជើងគោកកម្ពុជានិងកងទ័ពការពារព្រំដែនវៀតណាម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីកិច្ចសហប្រតិបត្តិការពារព្រំដែន
ពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងកងទ័ពជើងគោកកម្ពុជានិងកងទ័ពការពារព្រំដែនវៀតណាម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីកិច្ចសហប្រតិបត្តិការពារព្រំដែន
​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម បាន​ចុះហត្ថលេខា​ជាមួយគ្នា លើ​អនុស្សារណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រំដែន​គោក កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ លោក ហ៊ុន ម៉ា​ណែន មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។



​គេហទំព័រ​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ផ្សាយ​ថា អនុស្សារណៈ​ការយោគយល់​នេះ មាន​គោលបំណង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហការ​ការពារ​និង​កសាង​ព្រំដែន​គោក នៃ​ប្រទេស​ទាំងពីរ ឲ្យ​ទទួលបាន​សុខសន្តិភាព មិត្តភាព ស្ថិរភាព និង​ការអភិវឌ្ឍ​៕ 
 

Tag:
 ​ព្រំដែន​កម្ពុជា​-​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com