សារធាតុ​សំខាន់ៗ​ដែលមាន​ក្នុង​ផ្កា​ខាត់ណា​
ពីនេះ ពីនោះ
សុខភាព
សារធាតុ​សំខាន់ៗ​ដែលមាន​ក្នុង​ផ្កា​ខាត់ណា​
05, Feb 2021 , 6:59 pm        
រូបភាព
​មិន​ខុសពី​បន្លែ​ដទៃទៀត ផ្កា​ខាត់ណា គឺជា​បន្លែ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព ដែល​យើង​គ្រប់គ្នា មិនគួរ​មើលរំលង​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ និង សមាសធាតុ​សំខាន់ៗ​ដែល​អ្នកនឹង​ទទួលបាន ពី​ការ​ទទួលទាន​វា​ជាប្រចាំ ៖

 
​សារជាតិ allicin ដែលមាន​នៅក្នុង​ផ្កា​ខាត់ណា ត្រូវបាន​គេ​ដឹងថា វា​អាចជួយ​ជម្រុញ​អោយ​សុខ ភាព​បេះដូង​មាន​ភាពល្អប្រសើរ​ជាង​មុន និង អាច​កាត់បន្ថយ​ទៅនឹង ការ​ប្រឈម​ទៅនឹង ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ។​
 
​ផ្កា​ខាត់ណា​មាន​ផ្ទុក selenium និង វីតាមីន C ដែល​ពួកវា​ទាំងពីរ​នេះ បានធ្វើការ​ជាមួយគ្នា​បាន យ៉ាង​ល្អ ក្នុងការ​ពង្រឹង​នូវ​ប្រព័ន្ធ​ភាព​សុំា ។​
 
​ផ្កា​ខាត់ណា ក៏ត្រូវ​បាន​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់ ក្នុងការ​ថែរក្សា​ដល់ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​បាន​ផងដែរ ។​
 
​ដោយសារ​វា​មាន​ផ្ទុក​នូវ​សារជាតិ folate ជាច្រើន ផ្កា​ខាត់ណា ត្រូវបាន​គេ​ដឹងថា វា​អាចជួយ​ធ្វើ អោយ​កោសិកាលូតលាស់ និង បំបែក​ខ្លួន​បានល្អ​។​
 
​កម្រិត​ដ៏​ខ្ពស់​នៃ​សារជាតិ​ស​សៃ​ដែលមាន​នៅក្នុង ផ្កា​ខាត់ណា អាចធ្វើអោយ​សុខភាព​ពោះវៀន ល្អប្រសើរ​ជាង​មុន ហើយ​វា​ថែមទាំង​អាច​ការពារ​អ្នក​បាន ពី​ជំងឺមហារីក​ផងដែរ​។​
​នាពេល​ថ្មីៗ​នេះ វា​ត្រូវបាន​គេ​រកឃើញថា ផ្កា​ខាត់ណា មាន​ផ្ទុក​នូវ indole- 3- carbinol ដែល​វា​ជា សារជាតិ​ម្យ៉ាង ដែល​អាច​ការពារ ស្ត្រី​ពី​ជំងឺមហារីក​សុដន់ និង ប្រភេទ​ជំងឺមហារីក​ផ្សេងៗ​ទៀត ។​
 
​សារជាតិ glucosinolates និង thiocyanates ដែលមាន​វត្តមាន​នៅក្នុង​ផ្កា​ខាត់ណា គឺអាច​ជួយ បង្កើន​នូវ​សម្ថ​ភាព​របស់​ថ្លើម ក្នុងការ បន្សាប​នូវ​សារ​ជាតិពុល​ដែលមាន​ឥទ្ធិពល​ខ្លាំង​បាន​។​
​ផ្កា​ខាត់ណា បាន​ដើរតួ​ជា អ្នក​បន្សាប​ជាតិពុល​នៅក្នុង​ឈាម និង ថ្លើម​។​
 
​សារជាតិ sulforaphane ដែលមាន​នៅក្នុង ផ្កា​ខាត់ណា អាច​យកចេញ​នូវ​សារជាតិ​គីមី​នៃ​ជំងឺ មហារីក និង អាច​បញ្ឈប់​បាន​នូវ​ការរីក​រាលដាល របស់​កោសិកា​មហារីក បើទោះជា​វា​ស្ថិតនៅ ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការរីក​រាលដាល​របស់​វា​ក៏ដោយ​។​
 
​តាម​ការសិក្សា​ស្រាវជ្រាវ បាន​បង្ហាញថា ផ្កា​ខាត់ណា មាន​ផ្ទុក​នូវ សារជាតិ​គីមី phyto ជាក់លាក់ មួយ​ដែល​អាច ជួយ​ក្នុងការ​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ ជំងឺមហារីក​ដែលមាន លក្ខណៈ​ជា​តំណពូជ​មួយចំនួន​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com