ពីនេះ ពីនោះ
សុខភាព
ទទួលទាន​ផ្លែ​គូលែន​ផ្តល់​ផល​ល្អ​អ្វីខ្លះ​?
06, Feb 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដូចដែល​យើង​បានដឹង​ស្រាប់​ហើយ​ថា រាល់​ផ្លែឈើ និង បន្លែ​ទាំងអស់​សុទ្ធតែ​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព វា​មិន​ត្រឹមតែ​ជួយ​អោយ​យើង​មាន​សម្រស់​ស្រស់ស្អាត​នោះទេ វា​ក៏​ជួយ​អោយ​សុខភាព​យើង​ល្អ ដោយ​ការពង្រឹង​ប្រព័ន្ធ​ភាព​សាំ និង អាច​ទប់​ទល់នឹង​ជំងឺ​មួយចំនួន​បាន​ផងដែរ​។ ខាងក្រោម​នេះ គឺជា អត្ថប្រយោជន៍ ដែល​អ្នកនឹង​ទទួលបាន​ពី​ការ ទទួល​ផ្លែ​គូលែន ៖

 
​ផ្លែ​គូលែន ១០០​ក្រា​មាន ៦៦​កាល់​ឡូរី​។ វា​មិនមាន​ជាតិ​ខ្លាញ់ Saturated Fat ឬ​កូ​ឡេ​ស្តេ​រ៉ុល​ឡើយ តែ​វា​ផ្ទុក​ទៅដោយ​ចំនួន​ជាតិ​សរសៃ​, វីតាមីន និង​អង់​ទី​អុកស៊ីដ​ង់​ល្អៗ​។​
 
​ការសិក្សា​ស្រាវជ្រាវ​បាន​អោដ​យឹ​ង​ថា សារធាតុ Oligonol ដែលជា Polyphenol មាន​ទម្ងន់​ម៉ូលេគុល​ស្រាល ត្រូវបាន​រកឃើញ​ក្នុង​ផ្លែ​គូលែន​។ Oligonol គឺជា​អង់​ទី​អុកស៊ីដ​ង់ និង​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​វី​រ៉ុ​ស​បង្ក​ជំងឺ​ផ្តាសាយធំ​។​លើសពីនេះទៅទៀត វា​ជួយ​ពង្រឹង​លំហូរ​ឈាម​ទៅកាន់​សិរី​រា​ង្គ​ផ្សេងៗ​, សម្រក​ទម្ងន់​,​និង​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​។​
 
​ផ្លែ​គូលែន​ក៏ដូចជា​ផ្លែឈើ​រសជាតិ​ជូរៗ​ដែរ ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C ព្រោះ​ផ្លែ​គូលែន​ស្រស់ ១០០​ក្រាម​មាន​វីតាមីន C ៧១,៥​មី​លី​ក្រាម ឬ​ស្មើនឹង ១១៩%​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ការសិក្សា​បានអោយដឹងថា ការ​ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន C ជួយ​អោយ​រាងកាយ​មនុស្ស​ស៊ាំ​នឹង​ការបង្ក​រោគ និង​រ៉ាឌីកាល​សេរី​។​
 
​លើសពីនេះទៅទៀត វា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន B​កំ​ផ្លេ​ច​ដូចជា Thiamin, niacin, និង Folates​។ វីតាមីន ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ដើរតួ​ជា Co-factors សម្រាប់​ជួយ​រាងកាយ​ក្នុងការ​បំបែក​កាបូ​អ៊ី​ដ្រា​ត​, ប្រូតេអ៊ីន និង​ខ្លាញ់​។​
 
​ផ្លែ​គូលែន​ក៏​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​ល្អៗ​មួយចំនួន​ដែរ​ដូចជា ប៉ូ​តា​ស្យូ​ម និង​ទង់ដែង​។ ប៉ូ​តា​ស្យូ​ម​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​របស់​កោសិកា និង​ទឹក​សិរី​រៈ​សម្រាប់​ជំនួយ​ដល់​ការគ្រប់គ្រង​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម ដូច្នេះ​វា​ផ្តល់នូវ​ការការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​សរសៃឈាម​បេះដូង Coronary​។ ហើយ​សារធាតុ​ទង់ដែង មាន​នាទី​ក្នុង​ការផលិត​គ្រាប់​ឈាមក្រហម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com