ជាតិ
សង្គមជាតិ
ប្រឡាយទឹកកំណាត់ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាសួនច្បារដ៏ទាក់ទាញមួយក្នុងក្រុងសៀមរាប
08, Feb 2021 , 8:30 am        
រូបភាព
  រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
 សៀមរាប៖ អាជ្ញាធរជាតិអប្សរា  កំពុងរៀបចំស្ដារឡើងវិញ រចនាសម្ព័ន្ធប្រឡាយទឹកផ្លូវ៦០ម៉ែត្រ ចាប់ពីចំណុចស្ពាននាគ រហូតដល់រង្វង់មូលអប្សរា ដើម្បីកែលម្អទីនេះ ឱ្យក្លាយជាសួនច្បារដ៏ទាក់ទាញមួយក្នុងក្រុងសៀមរាប ។



អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានឱ្យដឹងថា គម្រោងនេះ នឹងរៀបចំជាសួនច្បារ កន្លែងអង្គុយលេង ផ្លូវកង់ ផ្លូវដើរ កន្លែងបាញ់ទឹក ហើយវានឹងក្លាយជាសមិទ្ធផលមួយបន្ថែមទៀតសម្រាប់ក្រុងសៀមរាប។ តាមការបញ្ជាក់ពីលោកអគ្គនាយក ការកែលម្អឡើងវិញនេះ គឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យអាជ្ញាធរជាតិអប្សរាគិតគូរ ធ្វើយ៉ាងណាមិនត្រូវឱ្យមានទឹកដក់ ទឹកស្អុយ ឬស្មៅ នៅតំបន់ដែលមានទេសចរភាគច្រើនឆ្លងកាត់នោះឡើយ។ ជាងនេះទៅទៀត ទៅអនាគតតំបន់នេះ គឺជាផ្លូវឆ្លងកាត់ដ៏ធំជាងគេ ក្នុងដំណើរឆ្ពោះទៅកាន់តំបន់អង្គរ ហើយបច្ចុប្បន្ន គឺមានកន្លែងលក់សំបុត្រ និងសារមន្ទីរនៅក្នុងនោះផងដែរ ដូច្នេះចាំបាច់ត្រូវរៀបចំឱ្យក្លាយជាផ្លូវគំរូ និងមានស្ដង់ដា។

តាមការបញ្ជាក់ពីលោក ហង់ ពៅ គម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវ៦០ម៉ែត្រ នេះនឹងប្រើពេល១៨ខែ ដែលក្នុងដំណាក់កាលទី១ ចាប់ពីស្ពាននាគដល់រង្វង់មូលអប្សរា មានប្រវែង១,៨០០ម៉ែត្រ (៣គន្លង)៕

សូមលោកអ្នកនាង អញ្ជើញទស្សនាប្រសាសន៍របស់លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាជុំវិញការកែលម្អសោភណភាពនៅប្រឡាយទឹកកំណាត់ផ្លូវ៦០ម៉ែត្រ ដូចតទៅ៖










Tag:
 ផ្លូវ៦០ម៉ែត្រ
  ប្រឡាយទឹក
© រក្សាសិទ្ធិដោយ thmeythmey.com