ពីនេះ ពីនោះ
សុខភាព
ផឹកទឹក​ច្រើន​ពិតជា​សំខាន់​ឬ​?
09, Feb 2021 , 6:59 am        
រូបភាព
​វា​ហាក់ដូចជា​យើង​តែងតែ​លឺជា​ច្រើន​មកហើយ​អំពី​សារៈប្រយោជន៍​ក្នុងការ​ផឹកទឹក​។ ខ្លួន​របស់​យើង​បាន​បាត់​ជាតិ​ទឹក​នៅពេលដែល​យើង​បែកញើស​, លេង​កីឡា និង​ទៅ​បន្ទប់ទឹក​ជាដើម ដូចនេះ​យើង​ត្រូវតែ​បង្គ្រប់​ជាតិ​ទឹក​មកវិញ​។ ហើយ​នៅពេលដែល​វា​មាន​អាកាសធាតុ​ក្តៅ ឬ​អ្នក​កំពុង​ហាត់ប្រាណ​, វា​ជា​រឿង​សំខាន់​ណាស់​ក្នុងការ​ផឹកទឹក​បន្ថែម​។​

 
​ជាតិ​ទឹក​មួយចំនួន​ដែល​យើង​ត្រូវការ​បានមកពី​អាហារ និង​ភេសជ្ជៈ​ដទៃទៀត​ជាជាង​ទឹក​ធម្មតា​។ ដូចនេះ ជាតិ​ទឹក​ដែល​យើង​ផឹក ឬ​ញ៉ាំ​មិន​តែងតែ​ជា​ទឹក​ធម្មតា​នោះទេ ប៉ុន្តែ​ទឹក​ធម្មតា​គឺជា​ទឹក​ល្អ​បំផុត​។ រឿង​ដែល​ល្អ​បំផុត​នោះ​គឺ ទឹក​ធម្មតា​មិនមាន​កាឡូរី​នោះទេ​។ ទឹកក្រូច​អាចជា​ប្រភព​នៃ​វីតាមីន ដូចជា​វីតាមីន C ជាដើម ប៉ុន្តែ​វា​ក៏មាន​កាឡូរី និង​ជាតិ​ស្ករ​ដែល​អ្នក​អាច​មិនត្រូវ​ការ​វា​។​
 
​ដូចនេះ សូម​រីករាយ​ក្នុងការ​ផឹកទឹក​ផ្លែឈើ​សុទ្ធ​១០០% ប៉ុន្តែ​សូមកុំ​ផឹក​វា​ច្រើនពេក​។ ហើយ​កំណត់​ភេសជ្ជៈ​មួយចំនួន​ដូចជា ទឹក​សូ​ដា​, តែ​ទឹកកក និង​កាហ្វេ ពីព្រោះ​ភេសជ្ជៈ​ទាំងនេះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាចធ្វើអោយ​អ្នក​នោម​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com