ពីនេះ ពីនោះ
«ឡុងចុង»ជាពាក្យកម្ចីពីចិន
× «ឡុងចុង»ភាគច្រើនពលរដ្ឋនិយមនិយាយសម្រាប់សំដៅលើមុខជំនួញ ឬមុខរបរផ្សេងៗដែលរកស៊ីខាតចុង ខាតដើម។ ពលរដ្ឋខ្លះឧស្សាហ៍និយាយពាក្យនេះណាស់ ដោយមិនច្បាស់ថាពាក្យនេះជាពាក្យខ្មែរ ឬពាក្យកម្ចីទេ។ ការពិតពាក្យនេះ ជាពាក្យកម្ចីពីចិន។
ពាក្យនេះត្រូវបានបកស្រាយ និងពន្យល់នៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ថាជាអ្វីៗទាំងអស់ដែលខាតបង់ ឬខូចខាតទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com