COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ហុង​គ្រី ផ្តល់​ទីលាន​ប្រកួត​ឱ្យ​ក្រុម​ពី​អាល្លឺម៉ង់​-​អង់គ្លេស ដែលមាន​បញ្ហា COVID-19
10, Feb 2021 , 8:29 am        
រូបភាព
​ហុង​គ្រី ផ្តល់​ទីលាន​ប្រកួត​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League រវាង Borussia Monchengladbach និង Manchester City​។ នេះ​ជា​គូ​ទី​ពីរ​ហើយ​ន្ទា​ប់​ពី RasenBallsport Leipzig ជាមួយ Liverpool ដែល​ត្រូវ​លេង​នៅ​ទឹកដី​កណ្តាល​ក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី ដ្បិត​អាល្លឺម៉ង់​ហាម​មិនឱ្យ​ក្រុម​ពី​អង់គ្លេស​ចូល​ប្រទេស​។​


​អាល្លឺម៉ង់​បាន​ហាមឃាត់​រាល់​អ្នកធ្វើដំណើ​រ​ពី​បណ្តា​ប្រទេស​នានា​រួមទាំង​អង់គ្លេស​ផង​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ COVID-19​។ ដោយសារ​មូលហេតុ​នេះ តម្រូវឱ្យ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ Bundesliga ដែល​ត្រូវ​លេង​ទល់នឹង​ក្រុម​ពី​ប្រទេស​ហាមឃាត់​ក្នុង​ក្របខណ្ឌ​អឺរ៉ុប ត្រូវ​រក​ទីលាន​នៅក្រៅ​ប្រទេស​ដើម្បី​ប្រកួត​។​
 
​កីឡដ្ឋាន Puskas Arena ដែល​ស្ថិតក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​ត្រូវបាន​ផ្តល់ឱ្យ​សម្រាប់​ការប្រកួត​ទាំងពីរ​គូរ​វាង Borussia Monchengladbach និង Man City និង Leipzig ទល់ Liverpool​។​
 
​ជំនួប​រវាង Monchengladbach និង Man City ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី​២៤ ខែកុម្ភៈ បន្ទាប់ពី​ការប្រកួត​របស់ Leipzig ជាមួយ Liverpool ដែល​ធ្វើ​នៅ​រាត្រី​ថ្ងៃទី​១៦ ខែកុម្ភៈ​។ ដោយឡែក សម្រាប់​ជំនួប​ជើង​ទី​២ នៅ​ពាក់កណ្តាល​ខែមីនា ក្រុម​អង់គ្លេស​នឹង​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ធម្មតា​៕
 
 
 
 

Tag:
 Champions League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com