ពីនេះ ពីនោះ
សុខភាព
កំហឹង​នាំមក​នូវ​ផលវិបាក​អ្វីខ្លះ​ចំពោះ​សុខភាព​របស់​អ្នក​?
10, Feb 2021 , 6:59 pm        
រូបភាព
​ជា​រៀងរាល់​នាទី ដែល​អ្នកមាន​អារម្មណ៍​ខឹង​នឹង នរណាម្នាក់ ឬ រឿង​អ្វីមួយ នោះ​អ្នកនឹង​បាត់បង់ នូវ សុភមង្គល ក្នុង​រយៈពេល ៦០​វិនាទី​វិញ​ផងដែរ​។ អារម្មណ៍​មួម៉ៅ គឺ​គ្មាន​ផ្តល់​ប្រយោជន៍​អ្វី​ទាំងអស់ ក្រៅពី វា​គ្រាន់តែ​វិធី ក្នុងការ​រំសាយ​នូវ ភាពមិន​ពេញចិត្ត​របស់​អ្នក​។ តើ​វា​នឹង មាន​អ្វី​កើតឡើង ក្រោយមក ទៀត​នោះ ? គឺថា វា​គ្មាន​ប្រយោជន៍​អ្វី ទាំងអស់ រាល់​បញ្ហា​ទាំងនោះ នឹង​ស្ថិតនៅក្នុង ស្ថានភាព​ដដែល ។ គឺ​មានតែ​មនុស្ស​ប៉ុណ្ណោះ ដែល​នឹង​ទទួលរង​នូវ វិបត្តិ​ទាំង​ផ្លូវចិត្ត និង ផ្លូវកាយ ។​



​អារម្មណ៍​មួម៉ៅ​ក្តៅ ក្រហាយ គឺ​នឹង​បណ្តាលអោយ អ្នកមាន​ស្ត្រេ​ស ដែលជា​លទ្ធផល វា​នឹង​បង្កបញ្ហា​ដល់ សុខភាព​ជាទូទៅ របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​ឥទ្ធិពល អាក្រក់​របស់​អា​ម្មណ៍​ក្រេវក្រោធ ដែល​នឹង​ចោទ​ជា​បញ្ហា ដល់ សុខភាព​រាងកាយ​ជាទូទៅ​របស់​អ្នក ៖
 
១. ធ្វើអោយ​ក្រពះ​មាន​ភាពមិនប្រក្រតី​
​តើ​អ្នកមាន​ដឹង​ទេ​ថា អារម្មណ៍​ខឹង​ក្រោធ អាច​បណ្តាលអោយ​ក្រពះ របស់​អ្នកមាន​បញ្ហា​បាន​? វា​អាច នឹងធ្វើ​អោយ អ្នកមាន​វិបត្តិ​ដូចជា មាន​បញ្ហា​ទល់លាមក​ជា​រុំ​ាំ​រ៉ៃ និង មិន​រំលាយ​អាហារ​បានល្អ ។​នៅ ក្នុងករណី​ខ្លះទៀត វា​ក៏​នឹងធ្វើ​អោយ​អ្នក មាន​អាកា​រៈ​ច្រាល​ជាតិ​អាស៊ីត ចេញពី​ក្នុង​ក្រពះ​វិញ បាន​ផងដែរ ។ ដូច្នេះ អ្នក​ត្រូវ​គិត​ម្តងទៀត ប្រសិនបើ​អ្នក​ចង់ ស្រែក​ដាក់​នរណាម្នាក់​ខ្លាំងៗ នោះ ។​
 
២. ឈឺក្បាល​
​មនុស្ស​ដែល​ឆាប់​ខឹង គឺ​ងាយ​ប្រឈម​នឹង អា​ការៈឈឺ​ក្បាល​។ អារម្មណ៍​មួម៉ៅ អាចធ្វើអោយ កម្រិត សម្ពាធ​ឈាម​របស់​អ្នក កើនឡើង ដែល​នឹង​ធ្វើអោយ​អ្នក​ឈឺក្បាល​បាន​។ វិធី​ដ៏​ប្រសើរ​បំផុត ក្នុងការ គ្រប់ គ្រង​កំហឹង នោះ​គឺ​អ្នក ត្រូវធ្វើ​ការរាប់ អោយបាន ១០​ជាមុន សិន​មុនពេល អ្នក​ចង់ បញ្ចេញ​កំហឹង ដាក់​នរណាម្នាក់​។ វិធី​នេះ គឺ​ពិត​ជាមាន​ប្រសិទ្ធភាព ចំពោះ​ស្ថានភាព​តឹងតែង​មួយចំនួន ។​
 
៣. ជម្ងឺ​បេះដូង​
​ការបន្ត​មាន​អារម្មណ៍​មួម៉ៅ គឺអាច​ធ្វើអោយ​អ្នកមាន​ស្ត្រេ​ស​ជាប្រចាំ​។ ហើយ​ជា​លទ្ធផល វា​អាច​នឹង បណ្តាល អោយ​អ្នកមាន​ជម្ងឺ​បេះដូង បាន​ផងដែរ​។ ជាការ​ពិត វា​ត្រូវបាន​គេ​អះអាងថា មនុស្ស​ដែល​ឧស្សាហ៍ ខឹង​ច្រើន គឺ​ងាយ​នឹង រងគ្រោះ​ពី​ជំងឺ​បេះដូង ជាង​មនុស្ស​ធម្មតា​។ អ្នក​គួរ អនុវត្ត​នូវ វិធី​សាមញ្ញៗ មួយចំនួន ក្នុងការ​បង្ការ​នូវ បញ្ហា​ទាំងនេះ ។​
 
៤. ជម្ងឺ​ធ្លាក់​ទឹកចិត្ត​ក្នុង​កម្រិត​ស្រាល​
​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ ក៏​នឹង​អាច បណ្តាលអោយ អ្នកមាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត ក្នុង​កម្រិត​ស្រាល នា​ក្នុង ពេលខ្លះ​បាន​ផងដែរ​។ ស្ត្រេ​ស និង កំហឹង គឺមាន​ទំនាក់ទំនង​គ្នា​បាន យ៉ាង​ល្អ ដែល​ពួកវា អាច​នឹង ជះឥទ្ធិពល​ជា​អវិជ្ជមាន ចំពោះ​សុខភាព​របស់​អ្នក​បាន​។ វា​ជាការ​ប្រសើរ ក្នុងការ រក្សា​អារម្មណ៍​អោយ ស្ងប់ស្ងាត់ និង អនុវត្ត​នូវ វិធី​បន្ធូរ​អារម្មណ៍​។ ជម្ងឺ​ធ្លាក់​ទឹកចិត្ត ក៏​អាច​នឹង​បណ្តាលអោយ មាន​បញ្ហា សុខភាព​ដទៃទៀត នៅក្នុង​រាងកាយ​បាន​ផងដែរ ។​
 
៥. ជម្ងឺ​លើស​សម្ពាធ​ឈាម​
​កំហឹង និង អារម្មណ៍​មួម៉ៅ គឺជា​មូលហេតុ​ដ៏​ចំបង​ពីរ​យ៉ាង ដែល​នឹង​ធ្វើអោយ​អ្នក មាន​ជម្ងឺ​លើស​សម្ពាធ ឈាម​បាន​។ វា​ជាការ​ចាំបាច់ ក្នុងការ​រក្សា​អោយ​កម្រិត​នៃ​សម្ពាធ​ឈាម​របស់​អ្នក ស្ថិតក្នុង​ដំណាក់កាល គ្រប់គ្រង​បាន ឬ ក៏​វា​អាច​នឹង​បង្កអោយមាន​បញ្ហា​ផ្សេងទៀត ចំពោះ​សុខភាព​បាន​ផងដែរ ។​
 
៦. ការវាយប្រហារ​របស់​ភាព​ថប់​បារម្ភ​
​មនុស្ស​ដែលមាន​អារម្មណ៍​មួម៉ៅ ក៏​នឹង​អាច​រងគ្រោះ​បាន​ផងដែរ អំពី​បញ្ហា​នៃ​ការ​ថប់​បារម្ភ ។ ពួកគេ​អាច នឹង មាន​អារម្មណ៍​ភ័យខ្លាច ដោយសារតែ​រឿង​តូចតាច​មួយ ។ វា​ក៏​នឹង​ជះឥទ្ធិពល​ផងដែរ ដល់ ស្ថានភាព​ផ្លូវចិត្ត​របស់​អ្នក ។ មាន​មនុស្ស​មួយចំនួន ក៏បាន​ប្រឈម​ផងដែរ ទៅនឹង ការវាយប្រហារ របស់ ភាព​តក់ស្លុត ដោយសារតែ អារម្មណ៍​ក្រេវក្រោធ​នេះ ។​
 
៧. មាន​ជំងឺ​ជារឿយៗ​
​ការ​មាន​អារម្មណ៍មិនល្អ អាច​នឹង​ធ្វើអោយ​អ្នកមាន ជ​ម្ងឹ​ជា​ញឹកញាប់ ដែល​នឹង អាច​កើតមាន​រួមគ្នា ជាមួយនឹង ស្ត្រេ​ស​។ វា​នឹង ជះឥទ្ធិពល ដល់ ប្រព័ន្ធ​ភាព​សាំ​នៃ​រាងកាយ​របស់​អ្នក ។ វិធី​ដ៏​ប្រសើរ បំផុត ក្នុងការ​គ្រប់គ្រង​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​ចេះ គ្រប់គ្រង​ស្ថានភាព​ស្រេ្ត​ស របស់​អ្នក​។​
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ខឹង​ក្រោធ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម គិតពី ផល​រំខាន​របស់​វា ។ ធ្វើការ​សម្រាក និង រក្សា​អោយ​កម្រិត​ស្ត្រេ​ស របស់​អ្នក ស្ថិត ក្នុងដំណាក់កាល​គ្រប់គ្រង​បាន ។​វិធី​នឹង អាចជួយ​អ្នក ក្នុងការ កាត់បន្ថយ អារម្មណ៍​មួម៉ៅ​នេះ​បាន ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com