ពីនេះ ពីនោះ
សុខភាព
ប្រយោជន៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ផ្លែក្រូច​
02, Jul 2022 , 11:00 pm        
រូបភាព
​ផ្លែក្រូច​មាន​ប្រយោជន៍​ដល់​សុខភាព​មនុស្ស​យ៉ាងច្រើន​ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុកស៊ីដ​ង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, អាហារ​សរសៃ ។​ល​។ ផ្លែក្រូច​ជា​ផ្លែឈើ​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​និយម​ចូលចិត្ត​ខ្លាំង​បំផុត​ព្រោះតែ​រស់ជាតិ​ដ៏​ឆ្ងាញ់​របស់​វា បូករួម​នឹងមាន​វីតាមីន​ជាច្រើន​ប្រភេទ​ផងដែរ​។ កាលណា​មនុស្ស​យើង​ទទួលបាន​វីតាមីន​ច្រើន និង​ខ្លាំងក្លា​បែបនេះហើយ វា​នឹង​ការពារ​រាងកាយ​យើង​ពី​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​បាន​ទៀតផង​។​

 
​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​នៅពេល​អ្នកទទួល​ទាន​ផ្លែក្រូច​៖
 
​បំបាត់​ការ​ទល់លាមក​

​ជាតិ​អាហារ​សរសៃ​ដែលមាន​ក្នុង​ផ្លែក្រូច​នឹង​ជួយ​ភ្ញោ​ច​អោយមាន​ការបញ្ចេញ​រស​រំលាយ​អាហារ និង​បំបាត់​ការ​ទល់លាមក​បាន​។ តើ​អ្នកដឹង​ទេ​ថា ជាតិ​អ៊ីយ៉ុង​អាហារ​សរសៃ​របស់​ផ្លែក្រូច​អាចជួយ​ភ្ញោ​ចក្រ​ពះ​អោយ​បញ្ចេញ​រស់​ក្រពះ​ដើម្បី​បន្ធូរបន្ថយ​ភាព​រឹង និង​ពិបាកធ្វើ​ចលនា​របស់​លាមក​ដែរ​ទេ​? វា​ពិតជា​អាច ហើយ​វា​ក៏ត្រូវ​បាន​ណែនាំ​អោយទទួល​ទាន​ពី ២៥ ទៅ​៣៥​ក្រាម​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ ការទទួល​ទាន​សាច់​ក្រូច​មួយ​ផ្លែ​អាច​នឹង​ក្លាយទៅជា​ផល​ល្អ​សម្រាប់​របប​អាហារ​របស់​អ្នក​ព្រោះ​វា​ផ្តល់​ជា​ជាតិ​សរសៃ ៣,១​ក្រាម​ដែរ​។​
 
​កែសម្រួល​អា​ការៈឡើង​សម្ពាធ​ឈាម​ខ្ពស់​
 
​សារធាតុ Hesperidin ដែលជា​ប្រភេទ Flavonoid នៅក្នុង​ផ្លែក្រូច​មាន​នាទី​ជួយ​សម្រួល​ដល់​អា​ការៈឡើង​សម្ពាធ​ឈាម​ខ្ព​ស់បាន​។ ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម​របស់​វា​ក៏​ជួយ​ថែរក្សា​សម្ពាធ​ឈាម​អោយនៅ​ធម្មតា​ដែរ​។​
 
​បង្ការ​ជំងឺមហារីក​

​ចំនួន​វីតាមីន C ដ៏​ច្រើន​ដែលមាន​ក្នុង​ផ្លែក្រូច​អាចជួយ​ការពារ​កោសិកា​ពី​ការបំផ្លាញ​របស់​រ៉ាឌីកាល់​សេរី​បាន​។ សារធាតុ Liminoid របស់​ផ្លែក្រូច​មាន​នាទី​បង្ការ​ជំងឺមហារីក​បាន​យ៉ាងច្រើន​ដូចជា មហារីក​មាត់​, មហារីក​ស្បែក​, មហារីក​សួត​, មហារីក​សុដន់ និង​មហារីក​ពោះវៀនធំ​។​
 
​ទប់ស្កាត់​ជំងឺ​បេះដូង​

​ចំនួន​វីតាមីន C និង​សារធាតុ Flavonoids យ៉ាងច្រើន​របស់​ផ្លែក្រូច​ជួយ​ការពារ​ខ្លួន​ពី​ជំងឺ​បេះដូង​។​
 
​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុ​ស​

​ការសិក្សា​បានបង្ហាញ​អោយដឹងថា សារធាតុ Polyphenols ដ៏​សំបើម​របស់​ផ្លែក្រូច​ជួយ​ការពារ ក៏ដូចជា​ទប់ស្កាត់​ជំងឺឆ្លង​បង្កឡើង​ដោយ​វី​រ៉ុ​ស​។​
 
​លាង​សម្អាត​ឈាម​

​ជាតិ​ដែក និង​វីតាមីន B6 របស់​ផ្លែក្រូច​ជួយ​ឱ្យមាន​ការផលិត​អេ​ម៉ូ​គ្លូ​បី​ន និង​បង្កើន​សមត្ថភាព​ដល់​ការដឹកនាំ​អុក​ស៊ីន​កាន់តែច្រើន ដូច្នេះ​វា​នឹង​អាចជួយ​សម្អាត​ឈាម​បាន​យ៉ាង​ល្អ​។​
 
​ទប់ស្កាត់​ជំងឺ​ស្បែក​

​សារធាតុ Beta-carotene ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​របស់​ផ្លែក្រូច​មាន​នាទី​ការពារ​កោសិការ​ពី​ការបំផ្លាញ​, ជួយ​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី និង​បង្ការ​រាល់​បញ្ហា​ដែល​ធ្វើអោយ​ចាស់​ទៅតាម​អាយុ​ផងដែរ​។​
 
ថែរក្សា​ឆ្អឹង និង​ធ្មេញ​អោយ​រឹងមាំ​

​ជាតិ​កាល់ស្យូម​ដែលមាន​ក្នុង​ផ្លែក្រូច​ជួយ​ថែរក្សា​ឆ្អឹង និង​ធ្មេញ​របស់​អ្នក​អោយ​រឹងមាំ​។​
 
​បង្ការ​ជំងឺ​តម្រងនោម​

​ការ​ទទួលទាន​ទឹកក្រូច​ច្របាច់​ជា​ទៀងទាត់​ជួយ​បង្ការ​ជំងឺ​តម្រងនោម ហើយ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​ផ្តុំ​ជាតិ​កាល់ស្យូម​ដើម្បី​បង្ក​ជា​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​។ ដូច្នេះ​ចូរ​ទទួលទាន​ទឹកក្រូច​ច្របាច់​នេះ​ក្នុង​ចំនួន​មធ្យម​បាន​ហើយ បើ​មិន​អ​ញ្ជឹ​ង​ទេវា​អាច​នឹង​ធ្វើឱ្យ​ឆ្អឹង និង​ធ្មេញ​ពុក​បាន​។​
 
​មាន​ប្រយោជន៍​ចំពោះ​ការការពារ​ជំងឺ​ជាច្រើន​ទៀត​

​ផ្លែក្រូច​គឺជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការបង្ការ និង​ព្យាបាល​ជំងឺ​ជាច្រើន​ដូចជា ជំងឺហឺត​, ជំងឺ​រលាក​ទងសួត​, ជំងឺ​រលាក​សួត​, ជំងឺរបេង​, ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic ជាដើម​។​
 
​បើ​និយាយ​អំពី​ផ្លែក្រូច អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​មើលទៅ ប៉ុន្តែ​វា​អាចមាន​ប្រយោជន៍​សម្រាប់​អ្នក និង​ក្នុងផ្ទះ​របស់​អ្នក​ផងដែរ​ដូចជា​៖
 
​សម្បក​ក្រូច​អាច​ប្រើ​ក្នុង​ការលាង​សម្អាត​ជម្រុះ​កោសិការ​ចាស់ៗ​នៅលើ​ស្បែ​កមុខ​
​ការ​ងូតទឹក​ដោយ​ប្រើ​ប្រេង​សម្បក​ក្រូច​ជា​វិធាន​សម្រាប់​ថែរក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ​
​សម្បក​ក្រូច​អាច​ប្រើ​ជា​ជំនួយ​ដល់​ការបណ្តេញ​ឆ្មា​, ស្រមោច និង​សង្កើច​ចេញ​ឆ្ងាយ​ពី​សួនច្បារ​របស់​អ្នក​បាន​។​
​សម្បក​ក្រូច​ប្រើ​សម្រាប់​ការ​បង្កាត់ភ្លើង​
​សម្បក​ក្រូច​គឺជា​ថ្នាំ​ពី​ធម្មជាតិ​ក្នុងការ​បំបាត់​ក្លិន​អាក្រក់​
​ការ​ត្រដុស​សម្បក​ក្រូច​ថ្មីៗ​នៅលើ​ស្បែក​អាចជួយ​ការពារ​កុំអោយ​មូស​ខាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com