ពីនេះ ពីនោះ
«ចាប់ឆាយ»ជាពាក្យកម្ចីពីចិន!
× «ចាប់ឆាយ» ជាពាក្យដែលឧស្សាហ៍ឮ និងឧស្សាហ៍និយាយនៅពេលដែលមានពិធីបុណ្យចូលឆ្នាំចិន ឬពិធីសែនព្រេនបែបប្រពៃណីចិន។ «ចាប់ឆាយ»ជាពាក្យកម្ចីពីចិន ដែលមានន័យថា ឈ្មោះសម្លចិនដែលមានបន្លែច្រើនមុខលាយចម្រុះគ្នា។
«សម្លចាប់ឆាយ» ភាគច្រើនពលរដ្ឋខ្មែរដែលមានស្រឡាយកាត់ចិននិយមចំអិនសម្លនេះណាស់សម្រាប់ថ្ងៃសែនចូលឆ្នាំចិន។
ក្រៅពីសម្លច្រើនមុខលាយគ្នាដែលគេហៅថាសម្លចាប់ឆាយ សូម្បីរបស់អ្វីៗឯទៀត ឬល្បែងរបាំដែលចម្រុះគ្នា ក៏គេហៅថា ចាប់ឆាយដែរ។ ឧទាហរណ៍៖ ល្ខោនចាប់ឆាយ,ចម្រៀងចាប់ឆាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com