ជាតិ
ព្រះអាទិត្យរះដ៏ត្រកាល ក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង
13, Feb 2021 , 6:29 am        
រូបភាព
ស្ទឹងត្រែង៖ ពន្លឺព្រះអាទិត្យរះនាពេលព្រឹកព្រលឹម បានបញ្ចេញរស្មីពណ៌មាសមកពាសពេញផ្ទៃទឹកទន្លេមេគង្គ លើទឹកដីនៃកោះលន ក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង។ កម្រាលពណ៌មាសពាសពេញផ្ទៃទឹក អមដោយសម្រស់ធម្មជាតិនៅព័ទ្ធជុំវិញដ៏ស្រស់ត្រកាល បានដាស់ចិត្តអ្នកទេសចរ ឲ្យក្រោកពីដំណេក មកស្រូបយកខ្យល់អាកាស និងទទួលយកពន្លឺព្រះអាទិត្យ ដោយខានពុំបាន។ អ្នកទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីគយគន់ទេសភាពធម្មជាតិនាពេលព្រឹកព្រលឹមរួច មុនពេលបន្តដំណើរកម្សាន្តរបស់ខ្លួនទៅកន្លែងជាច្រើនទៀតក្នុងតំបន់រ៉ាមសារទាំងមូល។


 
កាលពីថ្ងៃទី៥-៧ ខែកុម្ភៈ  ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្ត «សួគ៌ាព្រំដែន ស្ទឹងត្រែងមរកត លើកទី៤» នៅតំបន់រ៉ាមសារ។  Cambodia Amazing Trip Planner ចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ពិសេសតំបន់សហគមន៍៕
 
សូមអញ្ជើញលោក-អ្នកនាង ទស្សនាទិដ្ឋភាពខាងក្រោមដូចតទៅ៖

























Tag:
 កោះលន
 តំបន់ដីសើម
 រ៉ាមសារ
© រក្សាសិទ្ធិដោយ thmeythmey.com